ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 6:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទេវតារបស់​ព្រះ​ពោល​មក​កាន់​លោក​ថា៖ «ចូរ​យក​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សម្ល​ពី​លើ​ទៅ»។ លោក​ក៏​ធ្វើ​តាម​ដូច្នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​ពោល​មក​លោក​ថា៖ «ចូរ​ដាក់​សាច់ និង​នំប៉័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​គេឌាន​ធ្វើ​តាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទេវតា​នៃ​ព្រះ​ក៏​មាន​បន្ទូល​ប្រាប់​ថា ចូរ​យក​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សំឡ​ពី​លើ​ទៅ លោក​ក៏​ធ្វើ​តាម​ដូច្នោះ

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ពោល​មក​គាត់​ថា៖ «ចូរ​ដាក់​សាច់ និង​នំបុ័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​គេឌាន​ធ្វើ​តាម។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 6:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន‌បើ​ខ្ញុំ​ប្របាទ​បាន​ប្រកប​ដោយ​‌គុណ​នៅ​ចំពោះ​លោក សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។


ម៉ាណូ‌អាពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «សូម​លោក​មេត្តា​កុំ​ទាន់​អញ្ជើញ​ទៅ យើង​ខ្ញុំ​នឹង​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។


ទេវតា​របស់​ព្រះ‌យេហូវ៉ា​ប្រកែក​ថា៖ «ទោះ​បើ​អ្នក​ឃាត់​យើង ក៏​យើង​មិន​បរិ‌ភោគ​ម្ហូប​របស់​អ្នក​ដែរ។ ប៉ុន្ដែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត នោះ​ចូរ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ!» (ដ្បិត​ម៉ាណូ‌អាមិន​ដឹងថា លោក​ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ទេ)។


ដូច្នេះ ម៉ាណូ‌អា​ក៏​យក​កូន​ពពែ និង​តង្វាយ​ម្សៅ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​លើ​ថ្ម រួច​ទេវតា​នោះ​ក៏ធ្វើ​ការ​អស្ចារ្យ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​កំពុង​តាម​មើល។


ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ហើយ​រៀបចំ​កូន​ពពែ​មួយ និង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​មួយ​ថាំង។ លោក​យក​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដាក់​ទឹក​សម្ល​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ព្រះ‌អង្គ នៅក្រោម​ដើម​ម៉ៃសាក់ លោក​ក៏​ថ្វាយ​តង្វាយ​នោះ​ដល់​ព្រះ‌អង្គ។


ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង​ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ រួច​ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​មក​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​ទៅ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ស្រាប់​តែ​បាត់​ពី​មុខ​លោក​ទៅ។