ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 6:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​សាសន៍​ម៉ាឌាន​ក៏​មាន​កម្លាំង​ឡើង ឈ្នះ​ពួក​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​តែ​សាសន៍​ម៉ាឌាន​នោះ​ហើយ​បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​រូង​នៅ​ក្នុង​ភ្នំ ធ្វើ​រអាង និង​ទី​ជម្រក​សម្រាប់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​ម៉ាឌាន​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​យក​រអាង​ភ្នំ រូង​ភ្នំ និង​ចំណោត​ភ្នំ​ធ្វើ​ជា​ជម្រក ដើម្បី​គេច​ខ្លួន​ពី​ជន‌ជាតិ​ម៉ាឌាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​សាសន៍​ម៉ាឌាន​ក៏​មាន​កំឡាំង​ឡើង ឈ្នះ​ពួក​អ៊ីស្រាអែល គឺ​ដោយ​ព្រោះ​តែ​សាសន៍​ម៉ាឌាន​នោះ​ហើយ បាន​ជា​ពួក​កូន​ចៅ​គេ​ធ្វើ​រូង​នៅ​ក្នុង​ភ្នំ នឹង​រអាង ហើយ​នឹង​ទី​មាំ‌មួន​សំរាប់​ខ្លួន

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​ម៉ាឌាន ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​យក​រអាង​ភ្នំ រូង​ភ្នំ និង​ចំណោត​ភ្នំ​ធ្វើ​ជា​ជំរក ដើម្បី​គេច​ខ្លួន​ពី​ជន‌ជាតិ​ម៉ាឌាន។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 6:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​ទៅ​នៅ​ក្នុង​ហប់​ភ្នំ​គួរ​ស្ញែង​ខ្លាច ក្នុង​រូង​ដី ហើយ​រអាង​ថ្ម។


រីឯ​អណ្ដូង​ដែល​អ៊ីស‌ម៉ា‌អែល​បោះ​សាក‌សព​នៃ​មនុស្ស ដែល​គាត់​បាន​សម្លាប់​នោះ ជា​អណ្ដូង​មួយ​ធំ ដែល​ស្តេច​អេសាបាន​ជីក នៅ​គ្រា​ធ្វើ​សឹក​ទាស់​នឹង​ព្រះបាទ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ។ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា បាន​បំពេញ​រណ្តៅនោះ ដោយ​សព​របស់​មនុស្ស​ដែលគាត់​បាន​សម្លាប់។


ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន ទៅ​អាស្រ័យ​នៅ​ក្នុង​ថ្ម​ចុះ ឲ្យ​បាន​ដូច​ជា​ព្រាប ដែល​ធ្វើ​សម្បុក​នៅ​មាត់​ចម្រេះ​រអាង។


យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ អស់​អ្នក​ដែល​ស្អប់​អ្នក គេ​នឹង​ត្រួត‌ត្រា​លើ​អ្នក ហើយ​អ្នក​នឹង​រត់​ទៅ​ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។


គេ​ដើរ​រសាត់​អណ្ដែត​តាម​ទី​រហោ‌ស្ថាន តាម​ភ្នំ តាម​រអាង និង​តាម​រូង​ភ្នំ។ លោកីយ៍មិន​ស័ក្ដិ‌សម​នឹង​អ្នក​ទាំង​នោះ​ទេ។


អស់​ទាំង​ស្តេច​នៅ​ផែនដី និង​ពួក​អ្នក​ធំ ពួក​អ្នក​មាន ពួក​មេ​ទ័ព ពួក​ខ្លាំង​ពូកែ ហើយ​គ្រប់​គ្នា ទាំង​អ្នក​បម្រើ ទាំង​អ្នក​ជា ក៏​ពួន​នៅ​ក្នុង​រអាង និង​តាម​ក្រហែង​ថ្ម​ភ្នំ


ពួក​សាសន៍​ទាំង​នោះ​ក៏​ធ្វើ​បាប ហើយ​សង្កត់‌សង្កិន​ប្រជាជន​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ស្រុក​របស់​ពួក​អាម៉ូរី គឺ​ស្រុក​កាឡាត ចាប់​ពី​ឆ្នាំ​នោះ រហូត​អស់​រយៈ​ពេល​ដប់​ប្រាំបី​ឆ្នាំ។


ពួក​អាំម៉ូន​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ច្បាំង​នឹង​ពួក​យូដា ពួក​បេនយ៉ាមីន និង​ពួក​វង្ស​អេប្រាអិម​ថែម​ទៀត ដល់​ម៉្លេះ​បាន​ជា​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។


ដ្បិត​ពេល​ណា​ពួក​អ៊ីស្រា‌អែល​បាន​សាប‌ព្រោះ ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌ឡេក និង​មនុស្ស​នៅ​ស្រុក​ខាង​កើត ឡើង​មក​ទាស់នឹង​គេ។


ពេល​ពួក​ទ័ព​ខាង​អ៊ីស្រា‌អែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ព្រោះ​បណ្ដា​ទ័ព​មាន​សេចក្ដី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង ក្នុង​ព្រៃ​ញាត‌ស្បាត ក្នុង​កន្លៀត​ថ្ម និង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន។


ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​បង្ហាញ​ខ្លួន​ឲ្យ​ពួក​បន្ទាយ​នៃ​សាសន៍​ភីលី‌ស្ទីន​ឃើញ រួច​គេ​និយាយ​ថា៖ «មើល៍! ពួក​ហេព្រើរ​ចេញ​ពី​រូង​ដែល​គេ​ពួន​នោះ​ហើយ»