ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ខ្ញុំ​បាន​នាំ​ពួក​មេ​ដឹក​នាំ​របស់​សាសន៍​យូដា​ឡើង​ទៅ​លើ​កំផែង ហើយ​តែង​តាំង​ឲ្យ​មាន​ក្រុម​ចម្រៀង​ពីរ​ក្រុម​ធំៗ ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ដើរ​ដង្ហែ​គ្នា។ ក្រុម​មួយ​ដើរ​នៅ​លើ​កំផែង​ទៅ​ខាង​ស្តាំ ឆ្ពោះ​ទៅ​កាន់​ទ្វារ​សំរាម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ចាត់​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​ឲ្យ​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​ខ្ញុំ​ក៏​បាន​រៀបចំ​ក្រុម​ចម្រៀង​ជា​ពីរ​ពួក​ដែរ ក្រុម​ទី​មួយ​ដើរ​នៅ​លើ​កំពែង​ក្រុង​ប៉ែក​ខាង​ស្ដាំ ឆ្ពោះ​ទៅ​កាន់​ទ្វារ​សំរាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ ខ្ញុំ​បាន​នាំ​ពួក​អ្នក​ជា​ប្រធាន ក្នុង​ពួក​យូដា​ឡើង​ទៅ​លើ​កំផែង ក៏​ដំរូវ​ឲ្យ​មាន​២​ពួក​ធំៗ ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ដង្ហែ​គ្នា ពួក​១​ទៅ​ខាង​ស្តាំនៅ​លើ​កំផែង ដំរង់​ទៅ​ឯ​ទ្វារ​ចាក់​សំរាម

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ចាត់​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​ឲ្យ​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​ខ្ញុំ​ក៏​បាន​រៀបចំ​ក្រុម​ចំរៀង​ជា​ពីរ​ពួក​ដែរ ក្រុម​ទី​មួយ​ដើរ​នៅ​លើ​កំពែង​ក្រុង​ប៉ែក​ខាង​ស្តាំ ឆ្ពោះ​ទៅ​កាន់​ទ្វារ​សំរាម។

សូមមើលជំពូក



នេហេមា 12:31
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​បាន​ពិគ្រោះ​ជា‌មួយ​ពួក​មេទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់។


គ្រា​នោះ ព្រះបាទ​ដាវីឌ​ប្រមូល​ពួក​អ្នក​ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់‌ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះ​រាជ្យ​ទ្រព្យ​របស់​ស្តេច និង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន និង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម


បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មក​ក្រុង​យេរូ‌សាឡិម ដើម្បី​នាំ​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន​មក។


មាន​ហូ‌សាយ៉ា និង​ពួក​មេ​ដឹក​នាំ​យូដា​ពាក់​កណ្ដាល ដើរ​តាមពី​ក្រោយ​ក្រុម​នោះ


ក្រុម​ចម្រៀង​មួយ​ទៀត ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ចេញ​ទៅ​ខាង​ឆ្វេង ហើយ​ខ្ញុំ​ក៏​ដើរ​តាម​ក្រោយ​ពួក​គេ មាន​ទាំង​ប្រជាជន​ពាក់​កណ្ដាល​នៅ​លើ​កំផែង ពី​លើ​ប៉ម​គុក​ភ្លើង រហូត​ដល់​កំផែង​ធំ


ដូច្នេះ អស់​អ្នក​ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ទាំង​ពីរ​ក្រុម ឈរ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ហើយ​ខ្ញុំ និង​ពួក​មេ​ពាក់​កណ្ដាល ក៏​នៅ​ជា​មួយ​ខ្ញុំដែរ


ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ជ្រលង​ភ្នំ តម្រង់​ទៅ​អណ្តូង​នាគ និង​ទ្វារ​សំរាម រួច​ខ្ញុំ​បាន​ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡិម​ដែល​បាក់​បែក និង​ទ្វារ​ក្រុង​ដែលត្រូវភ្លើង​ឆេះ។