និក្ខមនំ 37:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រោមគែមនោះ លោកធ្វើកងមាសពីរទាំងសងខាង ដើម្បីស៊កឈើស្នែងសម្រាប់សែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្រោមកែមនោះ គាត់ធ្វើកងមាស២នៅទាំងសងខាង សំរាប់ប្រហកឈើស្នែងសែងទៅ អាល់គីតាប គាត់ធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ |
លោកស្រោបដោយមាសសុទ្ធ ទាំងផ្នែកខាងលើ និងជុំវិញទាំងអស់ ព្រមទាំងស្នែងផង ហើយក៏ធ្វើគែមមាសនៅជុំវិញដែរ