ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 7:88 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សត្វ​ទាំង​អស់​សម្រាប់​ជា​តង្វាយ​មេត្រី មាន​គោ​ឈ្មោល​ម្ភៃ​បួន ចៀម​ឈ្មោល​ហុក​សិប ពពែ​ឈ្មោល​ហុក​សិប និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ហុក​សិប។ នេះ​ហើយ​ជា​តង្វាយ​សម្រាប់​ពិធី​ឆ្លង​អាស‌នា ក្រោយ​ពេល​ក្រោយ​លាប​ប្រេង​រួច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​តង្វាយ​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​ឈ្មោល​២៤ ចៀម​ឈ្មោល​៦០ ពពែ​ឈ្មោល​៦០ នឹង​កូន​ចៀម​ឈ្មោល​៦០ អាយុ​១​ខួប នេះ​ហើយ​ជា​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា ក្នុង​ពេល​ក្រោយ​ដែល​លាប​ប្រេង​ហើយ។

សូមមើលជំពូក

អាល់គីតាប

ចំនួន​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​ជំនូន​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។

សូមមើលជំពូក



ជន‌គណនា 7:88
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​មួយ​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​នោះ ទៅ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់ និង​កន្ទុយ​ទាំង​មូល​ដែល​ត្រូវ​កាត់​ចេញ​ត្រឹម​ឆ្អឹង​ខ្នង និង​ខ្លាញ់​រុំ​អាការៈ​ខាង​ក្នុង ហើយ​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង


នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​រាល់ លោក​បាន​លាប​ប្រេង ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​ប្រដាប់‌ប្រដា​ទាំង​អស់ ហើយ​លោក​ក៏​បាន​លាប​ប្រេង​អាសនា ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​គ្រឿង​របស់​អាស‌នា​ទាំង​អស់​ដែរ។


ពួក​អ្នក​ដឹក‌នាំ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​លាប​ប្រេង គឺ​គេ​នាំ​យក​តង្វាយ​របស់​គេ​មក​ថ្វាយ​នៅ​មុខ​អាស‌នា។


នេះ​ជា​តង្វាយ​របស់​ពួក​មេ​ដឹកនាំ​លើ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​ដែល​លាប​ប្រេង រួម​ទាំង​អស់​មាន​ថាស​ប្រាក់​ដប់ពីរ ចាន‌គោម​ប្រាក់​ដប់​ពីរ កូន​ចាន​មាស​ដប់ពីរ


សត្វ​ទាំង​អស់​សម្រាប់​ជា​តង្វាយ​ដុត មាន​គោ​ឈ្មោល​ដប់​ពីរ ចៀម​ឈ្មោល​ដប់​ពីរ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ដប់​ពីរ រួម​ជា‌មួយ​តង្វាយ​ម្សៅ​ផង ហើយ​ពពែ​ឈ្មោល​ដប់​ពីរ សម្រាប់​ជា​តង្វាយ​លោះ​បាប។