កាលកំផែងបានសង់ឡើងរួចរាល់ ហើយខ្ញុំបានដាក់សន្លឹកទ្វារ រួចបានតែងតាំងឲ្យមានពួកឆ្មាំទ្វារ ពួកចម្រៀង និងពួកលេវីស្រេចហើយ
ជនគណនា 21:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាពួកអ្នកសូត្រកំណាព្យពោលថា៖ «ចូរនាំគ្នាចូលមកហែសបូន ចូរសង់ក្រុងនេះឡើង។ ចូរឲ្យក្រុងរបស់ស៊ីហុនបានសង់ឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាពួកកវីតែងពោលថា៖ ចូរនាំគ្នាមកហែសបូន! ចូរសង់ក្រុងរបស់ស្ដេចស៊ីហុន ហើយរៀបចំឲ្យដូចដើមឡើងវិញ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាគេតែងនិយាយដោយពាក្យសុភាសិតថា «ចូរមកក្នុងហែសបូន ឲ្យទីក្រុងរបស់ស៊ីហុនបានសង់ឡើង ហើយរៀបជាស្រេចផង អាល់គីតាប ហេតុនេះ ហើយបានជាពួកកវីតែងពោលថា៖ ចូរនាំគ្នាមកហែសបូន! ចូរសង់ក្រុងរបស់ស្តេចស៊ីហុន ហើយរៀបចំឲ្យបានដូចដើមឡើងវិញ! |
កាលកំផែងបានសង់ឡើងរួចរាល់ ហើយខ្ញុំបានដាក់សន្លឹកទ្វារ រួចបានតែងតាំងឲ្យមានពួកឆ្មាំទ្វារ ពួកចម្រៀង និងពួកលេវីស្រេចហើយ
អ្នកនឹងពោលពាក្យចំអកនេះ ដាក់ស្តេចក្រុងបាប៊ីឡូនថា៖ ពួកសង្កត់សង្កិនបានឈប់ទ្រឹងយ៉ាងណាហ្ន៎ ទីក្រុងមាសបានរលត់ផុតយ៉ាងណាហ្ន៎!
តើពួកទាំងនោះ មិននិយាយពាក្យប្រៀបធៀប និងពាក្យប្រស្នាដែលបញ្ឈឺចិត្តទេឬ ដោយពាក្យថា «វេទនាដល់មនុស្សដែលចម្រើនរបស់ទ្រព្យ ដែលមិនមែនជារបស់ខ្លួន ហើយផ្ទុកដោយរបស់ដែលទទួលបញ្ចាំផង» តើនឹងនៅដូច្នេះដល់កាលណាទៀត?
ហេតុនេះហើយបានជាមាននិយាយក្នុងសៀវភៅសង្គ្រាមរបស់ព្រះយេហូវ៉ាអំពី «ស្ទឹងវ៉ាហែបក្នុងស្រុកស៊ូផា និងជ្រលងភ្នំអើណូន
ដ្បិតហែសបូនជាទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលបានច្បាំងនឹងស្តេចមុនរបស់សាសន៍ម៉ូអាប់ ហើយចាប់យកអស់ទាំងទឹកដីរបស់ស្តេចនោះ រហូតមកដល់ស្ទឹងអើណូន។
ដ្បិតមានភ្លើងចេញពីហែសបូនមក គឺជាអណ្ដាតភ្លើងពីទីក្រុងរបស់ស៊ីហុន។ ភ្លើងនោះបានបំផ្លាញក្រុងអើររបស់ស្រុកម៉ូអាប់ ហើយបានលេបត្របាក់ ទីខ្ពស់ៗរបស់ស្ទឹងអើណូន។