តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ឮសំឡេងយើងខ្ញុំ ហើយចាត់ទេវតាមួយមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ មើល៍ យើងខ្ញុំនៅកាដេស ជាក្រុងមួយនៅជាប់នឹងដែនដីរបស់ព្រះកុរណា។
ជនគណនា 21:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «សូមអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង យើងខ្ញុំនឹងមិនងាកចូលទៅក្នុងស្រែ ឬចម្ការទំពាំងបាយជូទេ យើងខ្ញុំក៏មិនផឹកទឹកអណ្តូងណាមួយដែរ យើងខ្ញុំនឹងដើរតាមតែផ្លូវស្តេចប៉ុណ្ណោះ រហូតដល់យើងខ្ញុំបានឆ្លងផុតពីដែនដីរបស់ព្រះកុរណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំនឹងមិនចូលទៅក្នុងស្រែ ឬចម្ការទំពាំងបាយជូរទេ ហើយយើងខ្ញុំក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះករុណាដែរ។ យើងខ្ញុំគ្រាន់តែដើរតាមផ្លូវធំ រហូតដល់ឆ្លងផុតទឹកដីរបស់ព្រះករុណា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង យើងខ្ញុំនឹងមិនងាកបែរទៅក្នុងស្រែឬចំការទេ ក៏មិនផឹកទឹកអណ្តូងដែរ យើងខ្ញុំនឹងដើរតាមតែថ្នល់ធំរបស់ស្តេចប៉ុណ្ណោះ រហូតដល់បានហួសផុតពីដែនស្រុកទ្រង់ទៅ អាល់គីតាប «យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ស្តេច យើងខ្ញុំនឹងមិនចូលទៅក្នុងស្រែ ឬចម្ការទំពាំងបាយជូរទេ ហើយយើងខ្ញុំក៏មិនផឹកទឹក ពីអណ្តូងរបស់ស្តេចដែរ។ យើងខ្ញុំគ្រាន់តែដើរតាមផ្លូវធំ រហូតដល់ឆ្លងផុតទឹកដីរបស់ស្តេច»។ |
តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ឮសំឡេងយើងខ្ញុំ ហើយចាត់ទេវតាមួយមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ មើល៍ យើងខ្ញុំនៅកាដេស ជាក្រុងមួយនៅជាប់នឹងដែនដីរបស់ព្រះកុរណា។
ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង។ យើងខ្ញុំនឹងមិនដើរកាត់ស្រែ ឬចម្ការទេ ក៏មិនផឹកទឹកពីអណ្តូងណាមួយដែរ គឺយើងខ្ញុំនឹងដើរតាមតែផ្លូវស្ដេច វិញ ដោយឥតងាកទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ រហូតទាល់តែយើងខ្ញុំបានឆ្លងផុតដែនដីរបស់ព្រះករុណា»។