ជនគណនា 21:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពីបាម៉ូត ទៅជ្រលងភ្នំដែលនៅស្ថិតនៅវាលស្រុកម៉ូអាប់ ជាប់កំពូលភ្នំពីសកា ដែលនៅពីលើវាលរហោស្ថាន ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់ ហើយទៅដល់កំពូលភ្នំពីស្កា ដែលស្ថិតនៅជាប់វាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពីបាម៉ូត ដែលនៅក្នុងច្រកភ្នំនៅស្រុកម៉ូអាប់ ក៏ទៅដល់កំពូលភ្នំពីសកា ដែលបែរទៅខាងទីរហោស្ថាន។ អាល់គីតាប ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់ ហើយទៅដល់កំពូលភ្នំពីស្កា ដែលស្ថិតនៅពីលើវាលរហោស្ថាន។ |
បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏ចេញដំណើរទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយម្ខាងទន្លេយ័រដាន់ ត្រង់យេរីខូរ។
ស្ដេចក៏នាំគាត់ទៅកាន់វាលសូភិម គឺទៅលើកំពូលភ្នំពីសកា ហើយសង់អាសនាប្រាំពីរ រួចថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។
នេះជាអស់អ្នកដែលលោកម៉ូសេ និងសង្ឃអេលាសារបានរាប់។ លោកបានរាប់ប្រជាជនអ៊ីស្រាអែលនៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។
នៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ លោកម៉ូសេចាប់ផ្ដើមពន្យល់ក្រឹត្យវិន័យនេះ ដោយពាក្យថា៖
ចូរឡើងទៅលើកំពូលភ្នំពីសកា រួចក្រឡេកភ្នែកមើលទៅទិសខាងលិច ទិសខាងជើង ទិសខាងត្បូង និងទិសខាងកើតទៅ ហើយមើលឲ្យច្បាស់នឹងភ្នែករបស់អ្នកចុះ ដ្បិតអ្នកមិនត្រូវឆ្លងទន្លេយ័រដាន់នេះឡើយ។
បន្ទាប់មក លោកម៉ូសេបានឡើងពីវាលទំនាបស្រុកម៉ូអាប់ ទៅភ្នំនេបូរ ត្រង់ដល់កំពូលពីសកា ដែលទល់មុខនឹងក្រុងយេរីខូរ ហើយព្រះយេហូវ៉ាបានបង្ហាញឲ្យលោកឃើញស្រុកទាំងអស់ គឺទឹកដីស្រុកកាឡាត រហូតដល់ក្រុងដាន់
រួមទាំងស្រុកវាលទាំងមូលដែលនៅត្រើយទន្លេយ័រដាន់ខាងកើត រហូតដល់សមុទ្រអារ៉ាបា ត្រង់ជើងភ្នំពីសកា។