គេក៏បានធ្វើដូច្នោះមែន ដោយផ្ញើជំនួយនោះទៅពួកចាស់ទុំ ដោយសារដៃលោកបាណាបាស និងលោកសុល។
កិច្ចការ 16:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកលោកធ្វើដំណើរកាត់ក្រុងទាំងនោះ ពួកលោកប្រគល់សេចក្ដីសម្រេចរបស់ពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិមដល់គេ ដើម្បីឲ្យគេអនុវត្តតាម។ ព្រះគម្ពីរខ្មែរសាកល នៅពេលធ្វើដំណើរឆ្លងកាត់ទីក្រុងនានា ពួកគេប្រគល់ដល់ទាំងអស់គ្នានូវសេចក្ដីសម្រេចដែលពួកសាវ័ក និងពួកចាស់ទុំនៅយេរូសាឡិមបានសម្រេច ដើម្បីឲ្យគេកាន់តាម។ Khmer Christian Bible នៅពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ក្រុងនានា ពួកគាត់បានប្រគល់សេចក្ដីបង្គាប់ដែលពួកសាវក និងពួកចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ដើម្បីឲ្យពួកគេធ្វើតាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតាមក្រុងនានា ដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹងអំពីសេចក្ដីសម្រេចរបស់ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ* នៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្តតាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលដើរកាត់អស់ទាំងទីក្រុង នោះក៏ប្រគល់សេចក្ដីបញ្ញត្តទាំងប៉ុន្មានដល់គេ ជាសេចក្ដីដែលពួកសាវក នឹងពួកចាស់ទុំ ដែលនៅក្រុងយេរូសាឡិម បានជំនុំសំរេចគេឲ្យកាន់តាម អាល់គីតាប នៅតាមក្រុងនានា ដែលពួកអ្នកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹង អំពីសេចក្ដីសម្រេចរបស់ក្រុមសាវ័ក និងក្រុមអះលីជំអះ នៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្ដតាម។ |
គេក៏បានធ្វើដូច្នោះមែន ដោយផ្ញើជំនួយនោះទៅពួកចាស់ទុំ ដោយសារដៃលោកបាណាបាស និងលោកសុល។
ក្រោយពីលោកប៉ុល និងលោកបាណាបាស បានប្រកែកជំទាស់ជាមួយពួកគេយ៉ាងខ្លាំងមក ក្រុមជំនុំបានតម្រូវឲ្យលោកប៉ុល លោកបាណាបាស និងបងប្អូនខ្លះទៀត ឡើងទៅជម្រាបពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិម អំពីរឿងនេះ។
ពេលមកដល់ក្រុងយេរូសាឡិមហើយ ក្រុមជំនុំ ពួកសាវក និងពួកចាស់ទុំនាំគ្នាស្វាគមន៍ទទួលពួកលោក ហើយពួកលោកក៏បានប្រកាសពីគ្រប់ទាំងការ ដែលព្រះបានធ្វើជាមួយពួកលោក។