ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
កិច្ចការ 11:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកពេត្រុសចាប់ផ្តើមពន្យល់រឿងនោះប្រាប់គេ តាមលំដាប់ថា៖ ព្រះគម្ពីរខ្មែរសាកល ពេត្រុសក៏ចាប់ផ្ដើមពន្យល់ដល់ពួកគេតាមលំដាប់លំដោយថា៖ Khmer Christian Bible លោកពេត្រុសក៏ចាប់ផ្ដើមពន្យល់ប្រាប់ពួកគេតាមលំដាប់លំដោយថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះក្បាយថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុសចាប់ផ្តើមរ៉ាយរឿងប្រាប់គេ ដោយលំដាប់ថា អាល់គីតាប ពេត្រុសក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះក្បាយថា៖ |
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
ព្រះអង្គមិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ តែព្រះអង្គពន្យល់អ្វីៗទាំងអស់ដោយឡែក ដល់ពួកសិស្សរបស់ព្រះអង្គ។
ហេតុនោះ បានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរតាមលំដាប់ផ្ញើមកជូនលោក ឱព្រះតេជគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ
ពេលទៅដល់ហើយ ពួកលោកក៏ហៅក្រុមជំនុំមកជួបជុំគ្នា ហើយប្រកាសប្រាប់ពីអស់ទាំងការដែលព្រះបានធ្វើ និងពីរបៀបដែលព្រះអង្គបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។