ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 11:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រានោះ អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​ព្រោះ​តែ​ការ​បៀត​បៀន ដែល​កើត​ឡើង​ដល់​លោក​ស្ទេផាន បានធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ភេនីស កោះ​គីប្រុស និង​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​មិនបាន​ប្រកាស​ព្រះ‌បន្ទូលប្រាប់​អ្នក​ណា ក្រៅ​ពី​ពួក​សាសន៍​យូដា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គ្រានោះ ពួក​អ្នក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​ដោយសារតែ​ទុក្ខវេទនា​ដែល​កើតឡើង​ពី​រឿង​ស្ទេផាន ក៏​ទៅ​រហូតដល់​ហ្វេនីស៊ី ស៊ីពរ៍ និង​អាន់ទីយ៉ូក​។ ពួកគេ​មិន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នកណាឡើយ លើកលែងតែ​ជនជាតិយូដា​ប៉ុណ្ណោះ​។

សូមមើលជំពូក

Khmer Christian Bible

រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ដោយសារ​ការ​បៀតបៀន​ ដែល​បាន​កើតឡើង​ដល់​លោក​ស្ទេផាន​ ពួកគេ​បាន​ទៅ​ដល់​ស្រុក​ភេនីស​ កោះ​គីប្រុស​ និង​ក្រុង​អាន់ទីយ៉ូក​ ហើយ​មិន​បាន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នក​ផ្សេង​ឡើយ​ លើកលែង​តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​ពី​ជន‌ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់‌ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះ‌បន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពួក​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ព្រោះ​សេចក្ដី​បៀត‌បៀន ដែល​កើត​មក​ពី​ដំណើរ​ស្ទេផាន នោះ​ក៏​ដើរ​រៀង​រហូត​ទៅ​ដល់​ស្រុក​ភេនីស ស្រុក​គីប្រុស នឹង​ក្រុង​អាន់‌ទី‌យ៉ូក តែ​បាន​ផ្សាយ​ព្រះ‌បន្ទូល ដល់​ចំពោះ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ

សូមមើលជំពូក

អាល់គីតាប

ក្រោយ​ពី​ជន‌ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់​ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​បន្ទូល​នៃ​អុលឡោះ​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។

សូមមើលជំពូក



កិច្ចការ 11:19
22 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ចូរ​ទៅ​រក​ចៀម​បាត់​បង់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ។


ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា៖ «តើ​អ្នក​នេះ​គិត​ទៅ​ណា បាន​ជា​យើង​រក​មិន​ឃើញ? តើ​គិត​ទៅ​រក​ពួក​អ្នក​ខ្ចាត់‌ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រិក ដើម្បី​បង្រៀន​ដល់​សាសន៍​នោះ​ឬ?


ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះ​មក​ពី​កោះ​គីប្រុស និង​ស្រុក​គីរេន បាន​មក​ដល់​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​ប្រកាស​ដំណឹង​ល្អ​អំ‌ពី​ព្រះ‌អម្ចាស់‌យេស៊ូវ ប្រាប់​ពួក​ហេលេន ។


ដំណឹង​អំពី​ការ​នេះ បាន​ឮ​ដល់​ត្រចៀក​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេក៏​ចាត់​លោក​បា‌ណា‌បាស ឲ្យមក​ក្រុង​អាន់‌ទីយ៉ូក។


ក្នុង​ក្រុម​ជំនុំ​ក្រុង​អាន់‌ទីយ៉ូក មាន​ហោរា និង​គ្រូ​បង្រៀន គឺ​លោក​បា‌ណា‌បាស លោក​ស៊ី‌ម្មាន​ដែល​ហៅ​ថា​នីគើរ លោក​លូគាស​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន ជា​ប្អូន​ចិញ្ចឹម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ជា​អនុ‌រាជ និង​លោក​សុល។


ដូច្នេះ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ចាត់​ឲ្យ​ចេញ​ទៅ លោក​ទាំង​ពីរ​ចុះ​ទៅ​ក្រុង​សេ‌លើ‌ស៊ា ហើយ​ចុះ​សំពៅ​ចេញ​ពី​ទីនោះទៅ​កោះ​គីប្រុស។


ពេល​នោះ លោក​ប៉ុល និង​លោក​បា‌ណា‌បាស​ក៏​មាន​ប្រសាសន៍​យ៉ាង​ក្លា‌ហាន​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាសព្រះ‌បន្ទូល​ប្រាប់​អ្នក​រាល់​គ្នាជា​មុន ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល ហើយដោយ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា‌និច្ច ឥឡូវ​នេះ យើង​បែរ​ទៅ​រក​ពួក​សាសន៍​ដទៃ​វិញ។


ហើយ​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​លោក​ទាំង​ពីរ ក្នុង​ព្រះ‌គុណ​របស់​ព្រះ សម្រាប់​ការ​ងារ​ដែល​ទើប​នឹង​ធ្វើ​សម្រេច​នេះ។


ពេល​នោះ ពួក​សាវក និង​ពួក​ចាស់​ទុំ ព្រម​ទាំង​ក្រុម​ជំនុំ​ទាំង​មូល​បាន​យល់​ព្រម ដោយ​សម្រេច​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក ជា‌មួយ​លោក​ប៉ុល និង​លោក​បា‌ណា‌បាស។ គេ​បាន​ចាត់​យូដាស ដែល​ហៅ​ថា បាសា‌បាស និង​ស៊ីឡាស ជា​អ្នក​នាំ​មុខ​ក្នុង​ចំណោម​ពួក​បង‌ប្អូន


ដូច្នេះ ក្រោយ​ពី​ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​អ្នក​ទាំង​នោះ​ចេញ​ទៅ គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ភេនីស និង​ស្រុក​សា‌ម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ ហើយ​ក៏​នាំ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។


ដូច្នេះ កាល​ក្រុម​ជំនុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​ទៅ គេ​បាន​ចុះ​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក ហើយ​ក្រោយ​ពី​បាន​ប្រមូល​ក្រុមជំនុំមក​ជួប​ជុំ​គ្នា​ហើយ គេ​ក៏​ប្រគល់​សំបុត្រ​នោះ​ជូន។


រីឯ​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ក៏​បាន​ស្នាក់​នៅ​ក្រុង​អាន់‌ទីយ៉ូក ទាំង​បង្រៀន ហើយ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ រួម​ជា‌មួយ​មនុស្ស​ឯ​ទៀត​ជា​ច្រើន។


លោក​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​ខ្លាំង រហូត​ដល់ពួក​លោក​បែក​ផ្លូវ​គ្នា។ លោក​បា‌ណា‌បាស​យក​លោក​ម៉ាកុស​ទៅ​ជាមួយ ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស


កាល​លោក​បាន​ចូល​ចត​នៅ​ក្រុង​សេ‌សារា​ហើយ លោក​ក៏​ឡើង​ទៅ​ជម្រាប​សួរ​ក្រុម​ជំនុំ បន្ទាប់​មក ចុះ​ទៅ​ក្រុង​អាន់‌ទីយ៉ូក។


មាន​សិស្ស​ខ្លះ​ពី​ក្រុង​សេ‌សារា​បាន​រួម​ដំណើរ​ជា‌មួយ​យើង ហើយ​នាំ​យើង​ទៅ​ផ្ទះ​របស់​លោក​ម៉្នាសុន ជា​អ្នកកោះ​គីប្រុស និង​ជា​សិស្ស​ចាស់ ដែល​យើង​ត្រូវ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់។


កាល​បាន​ឃើញ​សំពៅ​មួយ​ទៅ​ស្រុក​ភេនីស យើង​ក៏​ចុះ​សំពៅ​នោះ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។


ក្រោយ​ពី​ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើង​ហើយ នោះ​ក៏​ចាត់​ព្រះ‌អង្គ​មកឯ​អ្នក​រាល់​គ្នា​ជាមុន ដើម្បី​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន»។


មាន​លេវី​ម្នាក់ ឈ្មោះ​យ៉ូសេប ស្រុក​កំណើត​នៅ​កោះ​គីប្រុស ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ដែល​ប្រែថា កូននៃ​ការ​លើក​ទឹក​ចិត្ត)


ក្រុម​ជំនុំទាំង​មូល​ពេញ​ចិត្ត​នឹង​សេចក្ដី​ដែល​ពួកសាវក​មាន​ប្រសាសន៍ ហើយ​គេ​ក៏​រើស​យក​ស្ទេផាន ជា​មនុស្ស​ពេញ​ដោយ​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព ប្រូខូ‌រ៉ុស នីកា‌ន័រ ទីម៉ូន ប៉ាមេ‌ណា និង​នីកូ‌ឡាស ជា​អ្នក​ស្រុក​អាន់‌ទីយ៉ូក ដែល​ចូល​សាសន៍។


ប៉ុន្តែ ពេល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ខ្ញុំ​បានជំ​ទាស់​នឹង​លោក​នៅ​ចំពោះ​មុខ ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន។