ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 34:23 - អាល់គីតាប

អ្នក​ថ្លែង​បន្ទូល​របស់​អុលឡោះ​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​គេ​ចាត់​ឲ្យ​មក​រក​យើង​ថា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​នាង​តប​ទៅ​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ប្រាប់​ដល់​អ្នក​ដែល​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​ឯ​យើង​ថា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្យាកា‌រិនី​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​គេ​ចាត់​ឲ្យ​មក​រក​យើង​ថា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​នាង​តប​ដល់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ទៅ​ប្រាប់​ដល់​អ្នក ដែល​ចាត់​ឯង​រាល់​គ្នា​ឲ្យ​មក​ឯ​អញ​ថា

សូមមើលជំពូក



២ របា‌ក្សត្រ 34:23
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីមុាំ​ហ៊ីល‌គីយ៉ា និង​អស់​អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ បាន​នាំ​គ្នា​ទៅ​ជួប​ហ៊ូល‌ដា​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ និង​ជា​ភរិយា​របស់​លោក​សា‌លូម ជា​កូន​របស់​លោក​ធីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស និង​ជា​អ្នក​ថែ​រក្សា​សម្លៀក‌បំពាក់​អ៊ីមុាំ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ អ្នក​ទាំង​នោះ​ជម្រាប​អ្នក​ថ្លែង​បន្ទូល​របស់​អុលឡោះ​តាម​ដំណើរ​រឿង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ ព្រម​ទាំង​ប្រជា‌ជន ស្រប​តាម​បណ្តាសា​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គីតាប ដែល​គេ​បាន​អាន​នៅ​ចំពោះ​មុខ​ស្តេច​ស្រុក​យូដា។