២ ពង្សាវតារក្សត្រ 23:21 - អាល់គីតាប ស្តេចបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារឰបុណ្យរំលងជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ស្របតាមសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបសម្ពន្ធមេត្រី»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចបង្គាប់ដល់បណ្ដាជនទាំងឡាយថា៖ «ចូរធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ ដូចបានចែងទុកមកក្នុងគម្ពីរនៃសេចក្ដីសញ្ញានេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារព្ធបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរសម្ពន្ធមេត្រី» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់បង្គាប់ដល់បណ្តាជនទាំងឡាយថា ចូរធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដូចជាបានចែងទុកមកក្នុងគម្ពីរសញ្ញានេះចុះ |