កូនរបស់លោកយេឌីអែល គឺប៊ីលហាន កូនរបស់លោកប៊ីលហានមានយេអ៊ូស ពុនយ៉ាម៉ីន អេហ៊ូដ ក្នាអាណា សេថាន តើស៊ីស និងអហ៊ីសាហារ
១ របាក្សត្រ 7:11 - អាល់គីតាប អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ មានទាំងអស់១៧ ២០០ នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសុទ្ធតែជាកូនរបស់យេឌីអែល តាមពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលអាចនឹងចេញទៅច្បាំងក្នុងពួកពលទ័ពបាន មានចំនួនមួយម៉ឺនប្រាំពីរពាន់ពីររយនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេមានទាំងអស់១៧ ២០០នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសុទ្ធតែជាកូនរបស់យេឌីអែល តាមពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលអាចនឹងចេញទៅច្បាំងក្នុងពួកពលទ័ពបាន មានចំនួន១ម៉ឺន៧ពាន់២០០នាក់ |
កូនរបស់លោកយេឌីអែល គឺប៊ីលហាន កូនរបស់លោកប៊ីលហានមានយេអ៊ូស ពុនយ៉ាម៉ីន អេហ៊ូដ ក្នាអាណា សេថាន តើស៊ីស និងអហ៊ីសាហារ