ស្អែកឡើង អ៊ីព្រហ៊ីមក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹកមកប្រគល់ឲ្យហាជើរ ហើយលើកកូនដាក់លើ-កនាង រួចប្រាប់នាងឲ្យចេញទៅ។ ហាជើរចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
១ របាក្សត្រ 4:28 - អាល់គីតាប អ្នកទាំងនោះរស់នៅតាមក្រុងបៀរសេបា ម៉ូឡាដា ហាសា-ស៊ូអាល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះរស់នៅតាមក្រុងបៀរសេបា ម៉ូឡាដា ហាសា-ស៊ូអាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល |
ស្អែកឡើង អ៊ីព្រហ៊ីមក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹកមកប្រគល់ឲ្យហាជើរ ហើយលើកកូនដាក់លើ-កនាង រួចប្រាប់នាងឲ្យចេញទៅ។ ហាជើរចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
លោកស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ រីឯបងប្អូនរបស់គាត់មិនសូវមានកូនច្រើនទេ។ ពូជពង្សរបស់លោកស៊ីម្មានមិនកើនចំនួនច្រើន ដូចពូជពង្សរបស់លោកយូដាឡើយ។
ក្រុងនានាដែលស្ថិតនៅចុងខាងត្បូង នៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសៀល អេឌើរ យ៉ាគើរ
ឆ្នោតលើកទីពីរ ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេស្ថិតនៅចំកណ្តាលទឹកដីរបស់កូនចៅយូដា។
ដោយទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែក មកចែកឲ្យកូនចៅស៊ីម្មាន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម្មាន ស្ថិតនៅកណ្តាលទឹកដីយូដា។