បន្ទាប់មក គាត់អង្វរអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំ! ស្ត្រីមេម៉ាយនេះ បានទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់នាង តើទ្រង់ពិតជាចង់ឲ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឲ្យកូនរបស់នាងស្លាប់ដូច្នេះ?»។
១ ពង្សាវតារក្សត្រ 17:21 - អាល់គីតាប គាត់ទ្រោបលើក្មេងនោះបីដង ទាំងអង្វរអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំ! សូមប្រោសប្រទានឲ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ទ្រោបលើកូននោះបីដង ទាំងអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទ្រោបលើក្មេងនោះបីដង ទាំងអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! សូមប្រោសប្រទានឲ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ទ្រោបលើកូននោះ៣ដង ទាំងអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញចុះ |
បន្ទាប់មក គាត់អង្វរអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំ! ស្ត្រីមេម៉ាយនេះ បានទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់នាង តើទ្រង់ពិតជាចង់ឲ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឲ្យកូនរបស់នាងស្លាប់ដូច្នេះ?»។
ពេលនោះ គាត់ឃ្លានចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនគាត់ពិសា គាត់បានលង់ស្មារតី
លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើងទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភឲ្យសោះ គាត់នៅរស់ទេ!»។
ពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចគាត់លុតជង្គង់ទូរអា។ បន្ទាប់មក គាត់បែរទៅរកសព និយាយថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញពេត្រុស នាងក្រោកអង្គុយ។
អ៊ីព្រហ៊ីមយល់ឃើញថា អុលឡោះមានអំណាចអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន។ ហេតុនេះ គាត់ក៏បានទទួលកូនមកវិញដែលជានិមិត្ដរូបមួយ។