ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:47 - អាល់គីតាប

ឡាបាន់​ហៅ​កន្លែង​នោះ​ថា «យេការ-សាហាឌូថា» តែ​យ៉ាកកូប​ហៅ​កន្លែង​នោះ​ថា «កាឡេឌ»វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឡាបាន់​ហៅ​គំនរនោះ​ថា “យេការ-សាហាឌូថា” រីឯ​យ៉ាកុប​ហៅ​វា​ថា “កាលេឌ” វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ឡាបាន់​ហៅ​គំនរ​ថ្ម​នោះ​ថា "យេការ-សាហាឌូថា" តែ​លោក​យ៉ាកុប​ហៅ​ថា "កាលេឌ" វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ឡាបាន់​ហៅ​កន្លែង​នោះ​ថា «យេការ-‌សា‌ហា‌ឌូថា» តែ​លោក​យ៉ាកុប​ហៅ​កន្លែង​នោះ​ថា «កា‌ឡេឌ» វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឡាបាន់​គាត់​ហៅ​គំនរ​ថ្ម​នោះ​ថា យេការ-សាហាឌូថា តែ​យ៉ាកុប​ហៅ​ថា កាលេឌ វិញ

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:47
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ប្រាប់​បង‌ប្អូន​របស់​គាត់​ថា៖ «សុំ​រើស​ថ្ម​មក!»។ គេ​ក៏​រើស​ថ្ម​មក​គរ​ជា​គំនរ​មួយ ហើយ​នាំ​គ្នា​បរិភោគ នៅ​លើ​គំនរ​ថ្ម​នោះ។


បន្ទាប់​មក ពួក​គេ​ទៅ​ដល់​ស្រុក​កាឡាដ និង​ស្រុក​ថាសធីម-‌ហុដស៊ី រួច​ទៅ​ស្រុក​ដាន់‌យ៉ាអន និង​តំបន់​ស៊ីដូន។


ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​ឲ្យ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះ‌បង់​អំពើ​បាប​ដែល​រឹប‌រួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​អុលឡោះ​ដាក់​ឲ្យ​យើង​រត់។


កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ បាន​ដាក់​ឈ្មោះ​អាសនៈ​នោះ​ថា «សក្ខី‌ភាព» ដ្បិត​អាសនៈ​នោះ​ធ្វើ​ជា​សាក្សី​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន។