អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋចៅហ្វាយរបស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ ទៅជាមួយផង។
លោកុប្បត្តិ 31:17 - អាល់គីតាប យ៉ាកកូបក្រោកឡើង នាំកូន និងប្រពន្ធជិះអូដ្ឋចេញដំណើរទៅ។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏ក្រោកឡើង ហើយដាក់កូនៗ និងពួកប្រពន្ធរបស់គាត់នៅលើអូដ្ឋ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏ក្រោកឡើង ហើយបញ្ជិះកូនប្រពន្ធលើសត្វអូដ្ឋ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបក្រោកឡើងនាំកូន និងប្រពន្ធ ជិះអូដ្ឋចេញដំណើរទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏ក្រោកឡើង បញ្ជិះប្រពន្ធកូនលើសត្វអូដ្ឋ |
អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋចៅហ្វាយរបស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ ទៅជាមួយផង។
រ៉ហ្វ៊ីកាក្រោកឡើង ជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋ ទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំរ៉ហ្វ៊ីកាចេញទៅ។
ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលអុលឡោះបានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះប្រាប់បងទៅ»។
គាត់នាំហ្វូងសត្វរបស់គាត់ ព្រមទាំងទ្រព្យសម្បត្តិដែលគាត់រកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលគាត់រកបាននៅស្រុកប៉ាដាន់អើរ៉ាម។ គាត់ធ្វើដំណើរត្រឡប់ទៅរកអ៊ីសាហាក់ ជាឪពុកនៅស្រុកកាណានវិញ។
ទតវាយប្រហារពួកនោះ នៅថ្ងៃបន្ទាប់ តាំងពីព្រលឹមរហូតទល់ព្រលប់។ គ្មាននរណាម្នាក់រត់រួចឡើយ លើកលែងតែពួកយុវជនបួនរយនាក់ ដែលជិះអូដ្ឋគេចខ្លួនចេញទៅ។