ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ើ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
យ៉ូស្វេ 21:40 - អាល់គីតាប សរុបទាំងអស់ កូនចៅលោកម៉្រារីតាមអំបូររបស់ពួកគេ ពោលគឺអំបូរលេវីដែលនៅសល់ ទទួលបានក្រុងចំនួនដប់ពីរដោយការចាប់ឆ្នោត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងទាំងប៉ុន្មាននេះ ជារបស់ពួកកូនចៅម្រ៉ារី តាមពូជអំបូររបស់គេ គឺអំបូរលេវីដែលសល់នៅ ឯចំណែករបស់គេទាំងអស់មានចំនួនដប់ពីរក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សរុបទាំងអស់ កូនចៅលោកម៉្រារីតាមអំបូររបស់ពួកគេ ពោលគឺអំបូរលេវីដែលនៅសល់ ទទួលបានក្រុងចំនួនដប់ពីរ ដោយការចាប់ឆ្នោត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងទាំងប៉ុន្មាននេះជារបស់ផងពួកកូនចៅម្រ៉ារី តាមគ្រួគេ គឺជាពួកគ្រួលេវីដែលសល់នៅ ឯចំណែករបស់គេ នោះមានទីក្រុង១២។ |
ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ើ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
រួមទាំងអស់ ក្រុងរបស់ពួកលេវី ក្នុងទឹកដីរបស់ជនជាតិអ៊ីស្រអែល មានសែសិបប្រាំបីក្រុងព្រមទាំងវាលស្មៅនៅជុំវិញ។
កូនចៅរបស់លោកម៉្រារីទទួលបានក្រុងចំនួនដប់ពីរ ក្នុងទឹកដីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។