ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 37:17 - អាល់គីតាប

ស្តេច​សេដេ‌គា​ចាត់​គេ​ឲ្យ​ទៅ​ហៅ​គាត់​មក ហើយ​សាក​សួរ​គាត់​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​អ្នក​បាន​ទទួល​បន្ទូល​ណា​មួយ​ពីអុលឡោះ‌តាអាឡា​ឬ​ទេ?»។ យេរេមា​តប​ថា៖ «សូម​ជម្រាប! ស្តេច​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​សេដេគា​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្ដេច​សួរ​លោក​ដោយ​សម្ងាត់​នៅ​ក្នុង​ដំណាក់​ថា៖ «តើ​មាន​ព្រះ‌បន្ទូល​ណា​មក​ពី​ព្រះ‌យេហូវ៉ា​ឬ​ទេ?»។ ហោរា​យេរេមា​ទូល​តប​ថា៖ «មាន»។ លោក​ក៏​ទូល​ទៀត​ថា៖ «ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សេដេ‌គា​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​មក ហើយ​សាក​សួរ​លោក​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ណា​មួយ​ពី​ព្រះ‌អម្ចាស់​ឬ​ទេ?»។ លោក​យេរេមា​តប​ថា៖ «ក្រាប​ទូល! ព្រះ‌ករុណា​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ស្តេច​សេដេគា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្តេច​ទ្រង់​សួរ​លោក​ដោយ​សំងាត់​នៅ​ក្នុង​ដំណាក់​ថា តើ​មាន​បន្ទូល​ណា​មក​ពី​ព្រះ‌យេហូវ៉ា​ឬ​ទេ យេរេមា​ទូល​តប​ថា មាន​ដែរ លោក​ក៏​ទូល​ថា ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន

សូមមើលជំពូក



យេរេមា 37:17
25 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ចូល​ទៅ​ជួប​ស្តេច ហើយ​ស្តេច​មាន​ប្រសាសន៍​មក​កាន់​អ្នក​ថា៖ «មីកា‌យ៉ា​អើយ តើ​យើង​ទាំង​ពីរ ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «សូម​ស្តេច​អញ្ជើញ​ទៅ​ចុះ! ស្តេច​មុខ​ជា​ទទួល​ជ័យ‌ជំនះ​មិន​ខាន! អុលឡោះ‌តាអាឡា​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ហើយ​តើ!»។


ប៉ុន្តែ ស្តេច​មាន​ប្រសាសន៍​មក​គាត់​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា ឲ្យ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង​ក្នុង​នាមអុលឡោះ‌តាអាឡា?»។


គេ​បាន​អារ​ក​កូន​ទាំង​អស់​របស់​ស្តេច​សេ‌ដេ‌គា នៅ​ចំពោះ​មុខ​ស្តេច​សេ‌ដេ‌គា។ បន្ទាប់​មក​ស្តេច​នេប៊ូ‌ក្នេសា ឲ្យ​គេ​ចាក់​ភ្នែក​របស់​ស្តេច​សេ‌ដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់​នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​បាន​លោះ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ នៅ​គ្រា​មាន​ទុក្ខ​វេទនា និង​គ្រា​មាន​អាសន្ន យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក។


បន្ទាប់​មក​ទៀត យើង​នឹង​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ពួក​មន្ត្រី ប្រជា‌ជន និង​អ្នក​ក្រុង​ដែល​នៅ​សេស‌សល់​ពី​ស្លាប់​ដោយ‌សារ​ជំងឺ​អាសន្ន‌រោគ មុខ​ដាវ និង​ទុរ្ភិក្ស ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ ស្ដេច​បាប៊ី‌ឡូន​នឹង​ប្រហារ​ជីវិត​ពួក​គេ​ដោយ​មុខ​ដាវ ឥត​អាសូរ ឥត​ត្រា​ប្រណី និង​អាណិត​មេត្តា​ឡើយ” -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ពួក​មន្ត្រី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ស្រុក​នេះ ព្រម​ទាំង​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​មនុស្ស​បោះ​ចោល​ផ្លែ​ឧទុម្ពរ​ស្អុយ ពុំ​អាច​បរិភោគ​បាន​យ៉ាង​នោះ​ដែរ។


គ្មាន​ជំរក​សម្រាប់​ពួក​គង្វាល​ទៀត​ទេ! គ្មាន​កន្លែង​ពួន សម្រាប់​អ្នក​ដឹក​នាំ ហ្វូង​ចៀម​ទៀត​ឡើយ!


ស្តេច​សេដេ‌គា​ចាត់​លោក​យេហ៊ូ‌កាល ជា​កូន​របស់​លោក​សេលេ‌មា និង​អ៊ីមុាំ​សេផា‌នា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​ទៅ​ជួប​ណាពី​យេរេមា​ហើយ​ប្រាប់​ថា៖ «ចូរ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង សូម​ទ្រង់​ប្រណី​សន្ដោស​យើង​ផង»។


ស្តេច​សេដេ‌គា​តប​ថា៖ «គាត់​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ស្រាប់​ហើយ ខ្ញុំ​ជា​ស្ដេច​មែន តែ​ខ្ញុំ​ពុំ​អាច​ឃាត់​អស់​លោក​បាន​ទេ»។


កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ស្តេច​សេដេ‌គា​ទាន់ នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពេល​នោះ កង‌ទ័ព​ទាំង​មូល​របស់​ស្ដេច​រត់​បែក‌ខ្ញែក​គ្នា​អស់។


មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នា ដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។ គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ណាពី ដ្បិត​ពួក​អ៊ីមុាំ​លែង​ទូន្មាន​ពួក​គេ ហើយ​ពួក​អះលី‌ជំអះ ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។


បាឡាម​ក៏​វិល​ទៅ​ជួប​ស្តេច​បាឡាក់​ដែល​ឈរ​នៅ​ក្បែរ​គូរបាន​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន‌ជាតិ​ម៉ូអាប់​ឈរ​នៅ​ជា​មួយ​ផង។ ស្តេច​បាឡាក់​សួរ​គាត់​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ម្តេច?»។


ដ្បិត​ស្តេច​ហេរ៉ូដ​ខ្លាច​យ៉ះយ៉ា ព្រោះ​ស្តេច​ដឹង​ថា យ៉ះយ៉ា​ជា​មនុស្ស​សុចរិត និង​ជា​អ្នក​បរិសុទ្ធ។ ដូច្នេះ ស្តេច​ការ‌ពារ​យ៉ះយ៉ា។ កាល​ស្តេច​ស្តាប់​ពាក្យ​យ៉ះយ៉ា​ពេញ​ចិត្ត​ជា​ខ្លាំង តែ​ស្តេច​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។