ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 26:42 - អាល់គីតាប

អ៊ីសា​ចេញ​ទៅ​ម្ដង​ទៀត ជា​លើក​ទី​ពីរ​ហើយ​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ប្រសិន​បើ​ខ្ញុំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​យាង​ចេញទៅ​ម្ដងទៀត​ជាលើកទីពីរ ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​ពែង​នេះ​មិនអាច​ចេញផុតទៅ​បាន​លើកលែងតែ​ទូលបង្គំ​ត្រូវ​ផឹក សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​ចុះ​!”។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ក៏​យាង​ទៅ​ម្ដង​ទៀត​ ហើយ​អធិស្ឋាន​ជា​លើក​ទី​ពីរ​ថា៖​ «ឱ​ព្រះវរបិតា​របស់​ខ្ញុំ​អើយ!​ ប្រសិន​បើ​ខ្ញុំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ​ដោយ​ចៀស​ពុំ​រួច​មែន​ សូម​ឲ្យ​សម្រេច​តាម​បំណង​ព្រះអង្គ​ចុះ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​យាង​ចេញ​ទៅ​ម្តង​ទៀត ជា​លើក​ទី​ពីរ ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ ដោយ​ចៀស​ពុំ​បាន សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​យាង​ចេញ​ទៅ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ ប្រសិន​បើ​ទូលបង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ទ្រង់​បាន​យាង​ទៅ​ម្តង​ទៀត នោះ​ក៏​អធិស្ឋាន​ថា ឱ​ព្រះវរ‌បិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ​ពុំ​បាន លើក​តែ​ទូលបង្គំ​ទទួល នោះ​សូម​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ

សូមមើលជំពូក



ម៉ាថាយ 26:42
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ យ៉ាកកូប និង​យ៉ូហាន​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។


អ៊ីសា​ទៅ​មុខ​បន្ដិច ក្រាប​មុខ​ដល់​ដី​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាកនេះ ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​ធ្វើ​តាម​បំណង​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណងរបស់​ទ្រង់​វិញ»។


អ៊ីសា​វិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។


សូម​សំដែង​នាម​ដ៏​វិសុទ្ធ​របស់​ទ្រង់ ឲ្យ​មនុស្ស​លោក​ស្គាល សូម​ឲ្យ​នគរ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ផែនការ​របស់​ទ្រង់ បាន​សម្រេច​នៅ​លើ​ផែនដី ដូច​នៅ​សូរ៉កា​ដែរ។


អ៊ីសា​ទូរអា​ថា៖ «អ័ប្បាឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​អាច​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​តាម​បំណង​ចិត្ដ​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​ទ្រង់​វិញ»។


«ឱ​អុលឡោះ​ជា​បិតា​អើយ! ប្រសិន​បើ​ទ្រង់​គាប់​ចិត្ត សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឲ្យ​សម្រេច​តាម​ចិត្ដ​ខ្ញុំ​ឡើយ គឺ​ឲ្យ​សម្រេច​តាម​បំណង​របស់​ទ្រង់​វិញ»។


ដ្បិត​ខ្ញុំ​ចុះ​ពី​សូរ៉កា​មក ដើម្បី​ធ្វើ​តាម​បំណង​របស់​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ដ​របស់​ខ្ញុំ​ទេ។


ដ្បិត​យើង​មាន​មូស្ទី ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង​ជា​មនុស្ស​ទន់​ខ្សោយ គឺ​គាត់​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ជំពូក​ដូច​យើង​ដែរ តែ​គាត់​មិន​បាន​ប្រព្រឹត្ដ​អំពើ​បាប​សោះ​ឡើយ