ពេត្រុសជម្រាបអ៊ីសាថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលតួនទាំងអស់គ្នាក៏ដោយ ក៏ខ្ញុំមិនសុខចិត្ដបោះបង់ចោលតួនជាដាច់ខាត!»។
ម៉ាថាយ 26:34 - អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង”។ Khmer Christian Bible ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅវេលាយប់នេះ មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ |
ពេត្រុសជម្រាបអ៊ីសាថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលតួនទាំងអស់គ្នាក៏ដោយ ក៏ខ្ញុំមិនសុខចិត្ដបោះបង់ចោលតួនជាដាច់ខាត!»។
ពេត្រុសក៏នឹកឃើញពាក្យរបស់អ៊ីសាដែលថា៖ «មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
ភ្លាមនោះ មាន់រងាវឡើងជាលើកទីពីរ ពេត្រុសក៏នឹកឃើញពាក្យរបស់អ៊ីសាដែលថា “មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ” ពេត្រុសក៏ទ្រហោយំ។
អ៊ីសាឆ្លើយទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
អ៊ីសាជាអម្ចាស់បែរមុខមើលមកពេត្រុស។ ពេត្រុសក៏នឹកឃើញពាក្យរបស់អ៊ីសាថា៖ «យប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
អ៊ីសាឆ្លើយថា៖ «អ្នកសុខចិត្ដស៊ូប្ដូរជីវិតសម្រាប់ខ្ញុំមែន! តែខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។