តើយើងខ្ញុំបានឃើញស្តេចជាជនបរទេស ហើយទទួលឲ្យស្នាក់អាស្រ័យ ឬឃើញស្តេចគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកជូនពីអង្កាល់?។
ម៉ាថាយ 25:39 - អាល់គីតាប តើយើងខ្ញុំបានឃើញស្តេចឈឺ ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខពីអង្កាល់?”។ ព្រះគម្ពីរខ្មែរសាកល តើយើងខ្ញុំឃើញព្រះអង្គមានជំងឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?’។ Khmer Christian Bible តើយើងខ្ញុំបានមកជួបព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុកពីកាលណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា |
តើយើងខ្ញុំបានឃើញស្តេចជាជនបរទេស ហើយទទួលឲ្យស្នាក់អាស្រ័យ ឬឃើញស្តេចគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកជូនពីអង្កាល់?។
ស្តេចនឹងឆ្លើយតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្ដចំពោះយើងដែរ”។