ពួកអ្នកសុចរិតសួរស្តេចវិញថាៈ “អម្ចាស់អើយ! តើយើងខ្ញុំបានឃើញស្តេចឃ្លាន ហើយយកម្ហូបអាហារមកជូនស្តេចបរិភោគ ឬឃើញស្តេចស្រេក ហើយយកទឹកមកជូនស្តេចពិសាពីអង្កាល់?។
ម៉ាថាយ 25:38 - អាល់គីតាប តើយើងខ្ញុំបានឃើញស្តេចជាជនបរទេស ហើយទទួលឲ្យស្នាក់អាស្រ័យ ឬឃើញស្តេចគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកជូនពីអង្កាល់?។ ព្រះគម្ពីរខ្មែរសាកល តើយើងខ្ញុំឃើញព្រះអង្គជាជនមិនស្គាល់ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅខ្លួនទទេ ហើយស្លៀកពាក់ឲ្យព្រះអង្គពីអង្កាល់? Khmer Christian Bible តើយើងខ្ញុំបានស្វាគមន៍ព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គជាអ្នកក្រៅ ឬបានស្លៀកពាក់ឲ្យព្រះអង្គ កាលព្រះអង្គនៅអាក្រាតពីកាលណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើយើងខ្ញុំបានឃើញព្រះអង្គជាអ្នកដទៃ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅអាក្រាត ហើយថ្វាយសម្លៀកបំពាក់ព្រះអង្គពីអង្កាល់? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គឲ្យស្នាក់អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា |
ពួកអ្នកសុចរិតសួរស្តេចវិញថាៈ “អម្ចាស់អើយ! តើយើងខ្ញុំបានឃើញស្តេចឃ្លាន ហើយយកម្ហូបអាហារមកជូនស្តេចបរិភោគ ឬឃើញស្តេចស្រេក ហើយយកទឹកមកជូនស្តេចពិសាពីអង្កាល់?។