ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 19:18 - អាល់គីតាប

គាត់​សួរ​អ៊ីសា​ថា៖ «បទ​បញ្ជា​អ្វី​ខ្លះ?»។ អ៊ីសា​បាន​ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​បទបញ្ជា​ណាខ្លះ​?”។ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយថា​៖ “កុំ​សម្លាប់មនុស្ស កុំ​ផិតក្បត់ កុំ​លួច កុំ​ធ្វើបន្ទាល់ភូតភរ

សូមមើលជំពូក

Khmer Christian Bible

គាត់​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​បញ្ញត្ដិ​មួយ​ណា?»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​សម្លាប់​មនុស្ស​ កុំ​ផិតក្បត់​ កុំ​លួច​ កុំ​ធ្វើ​បន្ទាល់​ក្លែងក្លាយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ទូល​សួរ​ថា៖ «តើ​បទ‌បញ្ជា​ណា​ខ្លះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច កុំ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ទូល​សួរ​ព្រះអង្គ​ថា៖ «បទ‌បញ្ជា​អ្វី​ខ្លះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ទូល​សួរ​ថា តើ​បញ្ញត្ត​ណា​ខ្លះ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ

សូមមើលជំពូក



ម៉ាថាយ 19:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ស្គាល់​ហ៊ូកុំ​ស្រាប់​ហើយ​ថា “កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស កុំ​កេង‌ប្រវ័ញ្ច​យក​សម្បត្តិ​នរណា​ឲ្យ​សោះ ចូរ​គោរព​ឪពុក‌ម្តាយ” »។


អ្នក​ស្គាល់​ហ៊ូកុំ​ស្រាប់​ហើយ​ថា “កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស ចូរ​គោរព​ឪពុក‌ម្តាយ”»។


រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​នោះ​វិញ គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិ‌បត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ​យ៉ាង​ខ្ជាប់​ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ»។