ម៉ាកុស 10:46 - អាល់គីតាប អ៊ីសា និងពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលអ៊ីសាចេញពីទីក្រុងជាមួយពួកសិស្ស និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ ព្រះគម្ពីរខ្មែរសាកល ពួកគេបានមកដល់យេរីខូរ។ ខណៈដែលព្រះអង្គកំពុងយាងចាកចេញពីយេរីខូរជាមួយពួកសិស្ស និងហ្វូងមនុស្សមួយក្រុមធំ មានអ្នកសុំទានខ្វាក់ភ្នែកម្នាក់ ឈ្មោះបារទីមេជាកូនរបស់ទីមេ កំពុងអង្គុយនៅក្បែរផ្លូវ។ Khmer Christian Bible ពួកគេមកដល់ក្រុងយេរីខូរ ហើយពេលព្រះអង្គ និងពួកសិស្សរួមជាមួយមនុស្សច្រើនកុះករកំពុងធ្វើដំណើរចេញពីក្រុងយេរីខូរ នោះមានអ្នកសុំទានម្នាក់ ខ្វាក់ភ្នែក ឈ្មោះបារទីមេ ជាកូនប្រុសលោកទីមេកំពុងតែអង្គុយនៅចិញ្ចើមផ្លូវ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានមកដល់ក្រុងយេរីខូរ។ ពេលព្រះអង្គ និងពួកសិស្ស ព្រមទាំងបណ្ដាជនច្រើនកុះករ ធ្វើដំណើរចេញពីក្រុងយេរីខូរ មានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូ និងពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលព្រះអង្គយាងចេញពីទីក្រុងជាមួយពួកសិស្ស និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ ក៏មកដល់ក្រុងយេរីខូរ ហើយកំពុងដែលទ្រង់យាងចេញពីនោះទៅ ព្រមទាំងពួកសិស្ស នឹងហ្វូងមនុស្សជាធំផង នោះមានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនទីមេ កំពុងអង្គុយសូមទាននៅមាត់ផ្លូវ |
មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។
ថ្ងៃមួយ អ្នកក្រនោះស្លាប់ទៅ ពួកម៉ាឡាអ៊ីកាត់នាំគាត់យកទៅដាក់ក្បែរណាពីអ៊ីព្រហ៊ីម នៅសូរ៉កា។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។
អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។