ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 7:84 - អាល់គីតាប

ជំនូន​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​យក​មក​ជូន នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់‌ពីរ ថូ​ប្រាក់​ដប់‌ពីរ ពែង​មាស​ដប់‌ពីរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​តង្វាយ​របស់​ពួក​មេ​ដឹកនាំ​លើ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​ដែល​លាប​ប្រេង រួម​ទាំង​អស់​មាន​ថាស​ប្រាក់​ដប់ពីរ ចាន‌គោម​ប្រាក់​ដប់​ពីរ កូន​ចាន​មាស​ដប់ពីរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តង្វាយ​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់‌ពីរ ថូ​ប្រាក់​ដប់‌ពីរ ពែង​មាស​ដប់‌ពីរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ដង្វាយ​របស់​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល សំរាប់​បុណ្យ​ឆ្លង​អាសនា នៅ​ថ្ងៃ​ដែល​លាប​ប្រេង​នោះ រួម​ទាំង​អស់​គឺ​ជា​ថាស​ប្រាក់​១២ ចាន‌គោម​ប្រាក់​១២ កូន​ចាន​មាស​១២

សូមមើលជំពូក



ជន‌គណនា 7:84
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ថាស ថូ ចាន គោម និង​ពែង​សម្រាប់​ប្រើ​ក្នុង​ពិធី​ច្រួច​ស្រា និង​ប្រេង​ដាក់​នៅ​លើ​តុ​នោះ។


នៅ​ថ្ងៃ​ម៉ូសា​ដំឡើង​ជំរំ‌សក្ការៈ​រួច​រាល់​ហើយ គាត់​បាន​ចាក់​ប្រេង​លើ​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ជំរំ‌សក្ការៈ ដើម្បី​ញែក​ជា​សក្ការៈ ហើយ​គាត់​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែកជា​សក្ការៈ​ដែរ។


នៅ​ថ្ងៃ​ដែល​ម៉ូសា​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ​ពួក​មេ​ដឹក​នាំ​បាន​យក​ជំនូន​មក​ជូន​នៅ​មុខ​អាសនៈ។


ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន់។


ពាន​ប្រាក់​នី​មួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នី​មួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់ ប្រាំ‌ពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។


យើង​មាន​អាសនៈ​មួយ ដែល​ពួក​អ៊ីមុាំ​ធ្វើ​ការ​ក្នុង​ជំរំ‌សក្ការៈ​គ្មាន​សិទ្ធិ​នឹង​យក​ជំនូន​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។


កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​សាវ័ក​ទាំង​ដប់‌ពីរ​របស់​កូន​ចៀម។