សុំអ្នកប្រាប់ពួកគេទៀតថា “ចូរយករទេះពីស្រុកអេស៊ីប ទៅដឹកជញ្ជូនប្រពន្ធកូន និងឪពុកអ្នករាល់គ្នាមកទីនេះ។
ជនគណនា 7:6 - អាល់គីតាប ម៉ូសាក៏ប្រគល់រទេះ និងគោឲ្យពួកលេវី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ទទួលរទេះ និងគោ ហើយប្រគល់ឲ្យពួកលេវី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏ប្រគល់រទេះ និងគោ ឲ្យពួកលេវី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ម៉ូសេក៏ទទួលរទេះទាំងនោះ ព្រមទាំងគោផង ប្រគល់ឲ្យដល់ពួកលេវី |
សុំអ្នកប្រាប់ពួកគេទៀតថា “ចូរយករទេះពីស្រុកអេស៊ីប ទៅដឹកជញ្ជូនប្រពន្ធកូន និងឪពុកអ្នករាល់គ្នាមកទីនេះ។
គេបានរើជំរំសក្ការៈ ហើយកូនចៅគើសុន និងកូនចៅម៉្រារី នាំគ្នាសែងជំរំសក្ការៈនោះចេញដំណើរទៅ។
«ចូរទទួលជំនូនទាំងនេះពីពួកគេ យកទៅប្រើប្រាស់សម្រាប់កិច្ចការក្នុងជំរំជួបអុលឡោះតាអាឡា។ ត្រូវប្រគល់ជំនូនឲ្យពួកលេវីតាមមុខងាររបស់ពួកគេរៀងៗខ្លួន»។
គាត់ឲ្យរទេះពីរ និងគោពីរនឹមទៅកូនចៅគើសូន សម្រាប់ប្រើប្រាស់ក្នុងការងាររបស់គេ។