ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយ គឺចិត្តភ័យខ្លាចគ្របដណ្ដប់មកលើខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំពេលយប់មកដល់ ដើម្បីសម្រាក តែយប់នោះក្លាយទៅជាយប់ដ៏ខ្លោចផ្សា សម្រាប់ខ្ញុំទៅវិញ។
ចោទិយកថា 28:67 - អាល់គីតាប ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក បណ្តាលឲ្យអ្នកភ័យខ្លាច។ នៅពេលព្រឹក អ្នកនឹងពោលថា “សូមឲ្យល្ងាចឆាប់មកដល់!” នៅពេលល្ងាចអ្នកនឹងពោលថា “សូមឲ្យព្រឹកឆាប់មកដល់!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលព្រឹក អ្នកនឹងពោលថា "ឱសូមឲ្យល្ងាចឆាប់មកដល់!" ហើយដល់ពេលល្ងាច នោះអ្នកនឹងពោលថា "ឱសូមឲ្យព្រឹកឆាប់មកដល់!" ព្រោះតែសេចក្ដីភិតភ័យនៅក្នុងចិត្តរបស់អ្នក ដែលនាំឲ្យអ្នកខ្លាច ហើយព្រោះតែការដែលភ្នែករបស់អ្នកនឹងឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក បណ្ដាលឲ្យអ្នកភ័យខ្លាច។ នៅពេលព្រឹក អ្នកនឹងពោលថា “សូមឲ្យល្ងាចឆាប់មកដល់!” នៅពេលល្ងាចអ្នកនឹងពោលថា “សូមឲ្យព្រឹកឆាប់មកដល់!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅពេលព្រឹក ឯងនឹងថា ឱកាលណាបានល្ងាចទៅហ្ន៎ ហើយដល់ពេលល្ងាច នោះនឹងថា ឱកាលណាបានព្រឹកឡើងទៅហ្ន៎ គឺដោយព្រោះសេចក្ដីភិតភ័យនៅក្នុងចិត្តឯង ដែលនាំឲ្យឯងខ្លាចនោះ ហើយដោយព្រោះការដែលភ្នែកឯងនឹងឃើញផង |
ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយ គឺចិត្តភ័យខ្លាចគ្របដណ្ដប់មកលើខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំពេលយប់មកដល់ ដើម្បីសម្រាក តែយប់នោះក្លាយទៅជាយប់ដ៏ខ្លោចផ្សា សម្រាប់ខ្ញុំទៅវិញ។
ជីវិតរបស់អ្នកប្រៀបបាននឹងអំបោះមួយសរសៃ អ្នកភ័យខ្លាចទាំងយប់ទាំងថ្ងៃ ហើយជីវិតគ្មានន័យអ្វីសម្រាប់អ្នកទៀតឡើយ។
អុលឡោះតាអាឡានឹងនាំអ្នកទៅស្រុកអេស៊ីបវិញ តាមនាវា។ អ្នកនឹងវិលត្រឡប់ទៅស្រុក ដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនបានឃើញទៀតឡើយ! នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនធ្វើជាទាសា ទាសីរបស់ខ្មាំងសត្រូវ តែគ្មាននរណាចង់ទិញអ្នករាល់គ្នាទេ!»។
នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។