លោកសាផានក៏យកគម្ពីរទៅថ្វាយស្ដេច ហើយទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំធ្វើតាមរាជបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណា។
២ របាក្សត្រ 34:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានប្រគល់ប្រាក់តង្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទៅឲ្យពួកមេជាង ព្រមទាំងពួកកម្មកររួចស្រេចហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានចាក់ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាចេញ ប្រគល់ទៅក្នុងអំណាចនៃពួកមេជាង និងពួកជាងធ្វើការ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានចាក់ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញ ប្រគល់ទៅក្នុងអំណាចនៃពួកមេជាង នឹងពួកជាងធ្វើការ អាល់គីតាប គេបានប្រគល់ប្រាក់ជំនូននៅក្នុងដំណាក់របស់អុលឡោះតាអាឡា ទៅឲ្យពួកមេជាង ព្រមទាំងពួកកម្មកររួចស្រេចហើយ»។ |
លោកសាផានក៏យកគម្ពីរទៅថ្វាយស្ដេច ហើយទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំធ្វើតាមរាជបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណា។
លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយច្បាប់ឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។