ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 11:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​មិន​ដក​យក​អាណា‌ចក្រ​ទាំង​មូល​ចេញ​ពី​សាឡូម៉ូន​ទេ យើង​ឲ្យ​គេ​កាន់​អំណាច​អស់​មួយ​ជីវិត ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើស ព្រោះ​ដាវីឌ​បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ យើង​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង​ដែល​យើង​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់យើង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែអញ​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ដែល​អញ​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្ត នឹង​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ

សូមមើលជំពូក

អាល់គីតាប

យើង​មិន​ដក​យក​អាណា‌ចក្រ​ទាំង​មូល​ចេញ​ពី​ស៊ូ‌ឡៃម៉ាន​ទេ យើង​ឲ្យ​គេ​កាន់​អំណាច​អស់​មួយ​ជីវិត ដោយ​យល់​ដល់​ទត ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើស ព្រោះ​ទត​បាន​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​យើង។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 11:34
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ក៏​ជា​កូន​របស់​យើង​ដែរ។ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អ្វី​ខុស យើង​នឹង​វាយ​ប្រដៅ​គេ ដូច​មនុស្ស​លោក​វាយ​ប្រដៅ​កូន​របស់​ខ្លួន។


បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេរ៉ូ‌បោម​ថា៖ «សូម​យក​ដប់​ចំរៀក​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ដក​ហូត​អាណា‌ចក្រ​ពី​សាឡូម៉ូន​ប្រគល់​ឲ្យ​អ្នក យើង​នឹង​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។


យើង​ធ្វើ​ដូច្នេះ ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ‌បង់​ចោល​យើង ទៅ​ថ្វាយ‌បង្គំ​អាសថា‌រ៉ូត​ជា​ព្រះ​នៃ​ជន‌ជាតិ​ស៊ីដូន កេម៉ូស​ជា​ព្រះ​នៃ​ជន‌ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ក៏​មិន​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង មិន​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង ដូច​ដាវីឌ​ជា​បិតា​របស់​សាឡូម៉ូន​ឡើយ។


យើង​នឹង​ដក​អាណា‌ចក្រ​ពី​កូន​របស់​សាឡូម៉ូន ហើយ​ប្រគល់​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។


មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​វែង»។


សូម​ព្រះអង្គ​ថ្លែង​ប្រាប់​លោក​ពី​អាថ៌‌កំបាំង នៃ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ ដែល​ខ្ពស់​លើស​ការ​យល់​ដឹង​របស់​មនុស្ស ពេល​នោះ លោក​នឹង​ដឹង​ថា ព្រះ‌ជាម្ចាស់​បំភ្លេច​ចោល​នូវ​កំហុស​មួយ​ផ្នែក របស់​លោក។


ព្រះអង្គ​មិន​ដាក់​ទោស​យើង ឲ្យ​សម​នឹង​អំពើ​បាប ដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ឲ្យ​យើង​ទទួល​ទោស សម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។


នៅ​ថ្ងៃ​មួយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ តាម​ការ​និមិត្ត​ឃើញ​មួយ​ថា: «យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចម្បាំង​មួយ​រូប​ដ៏​ចំណាន យើង​បាន​លើក​តម្កើង​យុវជន​មួយ​រូប ក្នុង​ចំណោម​ប្រជា‌ជន


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើង ចំពោះ​ដាវីឌ។


ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី ដែល​គេ​ថ្លែង​អំពី​ព្រះអង្គ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​កោត​ស្ញប់‌ស្ញែង ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​បាន​ធ្វើ។ សូម​សម្តែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ស្នា​ព្រះ‌ហស្ដ​ទាំង​នេះ ត​ទៅ​មុខ​ទៀត! ប៉ុន្តែ ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ សូម​នឹក​ដល់​ព្រះ‌ហឫទ័យ​អាណិត​មេត្តា របស់​ព្រះអង្គ​ផង។