ក្នុងឱកាសអភិសេកព្រះនាងអេសធើរ ព្រះរាជាបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទានដោយព្រះហឫទ័យទូលំទូលាយ។
អេភេសូរ 4:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាមានថ្លែងទុកថា «ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ ហើយព្រះអង្គប្រទានព្រះអំណោយទាន ផ្សេងៗដល់មនុស្សលោក»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ មានចែងទុកមកថា: “កាលយាងឡើងទៅស្ថានដ៏ខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយសឹកនាំទៅ ហើយប្រទានអំណោយដល់មនុស្ស”។ Khmer Christian Bible ហេតុនេះហើយ បានជាមានសេចក្ដីចែងទុកថា នៅពេលព្រះអង្គយាងឡើងទៅស្ថានដ៏ខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយយកទៅ ហើយព្រះអង្គបានប្រទានអំណោយទានដល់មនុស្ស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះបានជាមានសេចក្ដីថ្លែងទុកថា៖ «ពេលព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាទ្រង់មានបន្ទូលថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» អាល់គីតាប ហេតុនេះហើយបានជាមានថ្លែងទុកថា «គាត់បានឡើងទៅសូរ៉កា គាត់បាននាំពួកជាប់ជាឈ្លើយទៅជាមួយ ហើយគាត់ផ្តល់អំណោយទាន ផ្សេងៗដល់មនុស្សលោក»។ |
ក្នុងឱកាសអភិសេកព្រះនាងអេសធើរ ព្រះរាជាបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទានដោយព្រះហឫទ័យទូលំទូលាយ។
ព្រះអង្គយាងឡើងទៅស្ថានខ្ពស់ ទាំងនាំអ្នកទោសទៅជាមួយ ព្រះអង្គបានទទួលតង្វាយផ្សេងៗពីមនុស្សលោក សូម្បីតែមនុស្សប្រឆាំងនឹងព្រះអង្គ ក៏ព្រះអង្គទទួលពីគេដែរ ហើយព្រះជាអម្ចាស់គង់នៅទីនោះ!។
តើមាននរណាបានឡើងទៅស្ថានបរមសុខ រួចចុះមកវិញ? តើមាននរណាក្ដាប់ខ្យល់ក្នុងបាតដៃរបស់ខ្លួន? តើមាននរណាខ្ចប់ទឹកដាក់ក្នុងអាវរបស់ខ្លួន? តើមាននរណាបានកម្រិតព្រំផែនដី? អ្នកនោះឈ្មោះអ្វី? កូនរបស់គាត់ឈ្មោះអ្វី? បើអ្នកដឹង សូមប្រាប់ខ្ញុំផង!
គឺព្រះអង្គហើយដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាសាវ័ក* ឲ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ* អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន
ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុស័ក្ដិសិទ្ធិ និងពីអ្វីៗដែលមានអំណាច គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ ទាំងនាំវាទៅជាឈ្លើយ ក្នុងពេលហែក្បួនជ័យជម្នះរបស់ព្រះអង្គ ។
ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ! បារ៉ាក់ ជាកូនលោកអប៊ីណោមអើយ ចូរក្រោកឡើង នាំប្រជាជនដែលជាប់ជាឈ្លើយ ត្រឡប់មកវិញ។
កាលមកដល់ក្រុងស៊ីគឡាក់វិញ លោកដាវីឌបានផ្ញើចំណែកជយភណ្ឌខ្លះទៅជូនពួកព្រឹទ្ធាចារ្យ នៅស្រុកយូដា ដែលជាមិត្តភក្ដិរបស់លោក ដោយផ្ដាំថា៖ «ជំនូនដែលខ្ញុំផ្ញើមកជូនអស់លោកនេះ ជាចំណែកជយភណ្ឌដែលយើងដណ្ដើមបានពីខ្មាំងសត្រូវរបស់ព្រះអម្ចាស់»។