លោកឡាបាន់ពោលថា៖ «ថ្ងៃនេះ ពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។
លោកុប្បត្តិ 31:52 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គំនរថ្ម និងស្តូបជាសាក្សីបញ្ជាក់ថា ពុកនឹងមិនរំលងគំនរថ្មនេះទេ ហើយកូនក៏នឹងមិនរំលងគំនរថ្ម និងស្តូប តាមរករឿងធ្វើបាបពុកដែរ។ ព្រះគម្ពីរខ្មែរសាកល គំនរនេះជាសាក្សី បង្គោលនេះជាបន្ទាល់ ថាយើងនឹងមិនឆ្លងគំនរនេះទៅឯឯងទេ ហើយឯងក៏មិនឆ្លងគំនរនេះ និងបង្គោលនេះមកឯយើង ដើម្បីធ្វើទុក្ខយើងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គំនរ និងបង្គោលនេះជាបន្ទាល់ថា ពុកនឹងមិនរំលងគំនរនេះទៅរករឿងកូន ហើយកូនក៏មិនរំលងគំនរ ឬបង្គោលនេះមករករឿងពុកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គំនរនេះ នឹងបង្គោលនេះនឹងបានជាទីបន្ទាល់ថា អញមិនរំលងគំនរនេះទៅឯឯង ហើយឯងក៏មិនរំលងគំនរ ឬបង្គោលនេះមកឯអញ ប្រយោជន៍នឹងធ្វើអាក្រក់អ្វីឡើយ អាល់គីតាប គំនរថ្ម និងបង្គោលជាសាក្សីបញ្ជាក់ថា ពុកនឹងមិនរំលងគំនរថ្មនេះទេ ហើយកូនក៏នឹងមិនរំលងគំនរថ្ម និងបង្គោលតាមរករឿងធ្វើបាបពុកដែរ។ |
លោកឡាបាន់ពោលថា៖ «ថ្ងៃនេះ ពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។
លោកឡាបាន់មានប្រសាសន៍ទៅលោកយ៉ាកុបថា៖ «មើលនែ គំនរថ្ម និងស្តូបនេះ ដែលពុកបានដាក់នៅចន្លោះកូន និងពុក។
សូមព្រះរបស់លោកអប្រាហាំ និងព្រះរបស់លោកណាឃរ គឺព្រះនៃបុព្វបុរសរបស់ពួកលោក ធ្វើជាចៅក្រមរវាងយើងទាំងពីរ»។ លោកយ៉ាកុបក៏បានស្បថ ដោយយកព្រះដែលលោកអ៊ីសាក ជាឪពុករបស់លោកគោរពកោតខ្លាច ធ្វើជាប្រធាន។
ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបម្រើព្រះអម្ចាស់ ដោយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងយញ្ញបូជាឯទៀតៗដែរ។ ដូច្នេះ នៅអនាគត កូនចៅរបស់បងប្អូននឹងមិនអាចពោលទៅកូនចៅរបស់យើងថា “អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់”ឡើយ។