ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 21:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​លេវី​ជា​កូន​ចៅ​លោក​គើសុន​ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​នៅ​ខាង​កើត សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ: ក្រុង​កូឡាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​បាសាន ព្រម​ទាំង​ក្រុង​បេស‌ត្រា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​ពីរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​គើសុន ជា​អំបូរ​មួយ​ក្នុង​ពួក​លេវី គេ​ឲ្យ​ក្រុង​ខ្លះពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ជា​ក្រុង​ជម្រក​សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ ហើយ​ក្រុង​បេអេសត្រា និង​វាល​ស្មៅ​ជុំ‌វិញ ទាំង​អស់​មាន​ពីរ​ក្រុង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ចៅ​គើសុន ក្នុង​ពួក​គ្រួ​លេវី នោះ​គេ​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ជា​ទី​ក្រុង​ពំនាក់ សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ដី​នៅ​ជុំវិញ ហើយ​ប្អេសត្រា នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង

សូមមើលជំពូក

អាល់គីតាប

ពួក​លេវី ជា​កូន​ចៅ​លោក​គើសុន​ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល​ដែល​នៅ​ខាង​កើត សម្រាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ: ក្រុង​កូឡាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​បាសាន ព្រម​ទាំង​ក្រុង​បេស‌ត្រា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​ពីរ។

សូមមើលជំពូក



យ៉ូស្វេ 21:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សេមើរ​ជា​កូន​របស់​លោក​ម៉ាស‌លី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​ម៉្រារី លោក​ម៉្រារី​ជា​កូន​របស់​លោក​លេវី។


គេ​បាន​ប្រគល់​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​អំបូរ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ឲ្យ​កូន​ចៅ​គើសុន គឺ​ក្រុង​កូឡាន នៅ​ស្រុក​បាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាស‌ថារ៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។


គឺ​នៅ​ក្រោយ​ពេល​លោក​មាន​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ជន‌ជាតិ​អាម៉ូរី គង់​នៅ​ក្រុង​ហេស‌បូន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គង់​នៅ​ក្រុង​អាសថា‌រ៉ូត និង​អេទ្រី។


ក្រុង​ទាំង​នោះ​គឺ: ក្រុង​បេស៊ើរ នៅ​វាល​រហោ‌ស្ថាន​នៃ​ខ្ពង់​រាប​ក្នុង​ទឹក​ដី​រូបេន ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ក្នុង​ទឹក​ដី​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​ក្នុង​ទឹក​ដី​ម៉ាណា‌សេ។


នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​ខាង​កើត​ក្រុង​យេរីខូ គេ​បាន​ជ្រើស​រើស​យក​ក្រុង​បេស៊ើរ នៅ​វាល​រហោ‌ស្ថាន ក្នុង​តំបន់​ខ្ពង់​រាប​របស់​កុល‌សម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ​របស់​កុល‌សម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។


សរុប​មក អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​កេហាត់​ទទួល​បាន​ក្រុង​ចំនួន​ដប់ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ។


ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គេ​ទទួល​បាន​ក្រុង​គីស‌យ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


កូន​ចៅ​របស់​លោក​គើសុន​ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បាសាន។