ពេលនោះ លោកពេត្រុស*ទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។
ម៉ាថាយ 20:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេក៏មកដល់ដែរ ហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចៗគ្នា។ ព្រះគម្ពីរខ្មែរសាកល ពេលពួកអ្នកដែលត្រូវបានជួលមុនគេមកដល់ ពួកគេក៏គិតថានឹងទទួលបានច្រើនជាង ប៉ុន្តែពួកគេម្នាក់ៗក៏ទទួលបានមួយឌេណារីដូចគ្នាដែរ។ Khmer Christian Bible ពួកអ្នកដែលមកមុនគេគិតថា ខ្លួននឹងទទួលបានលើសនោះ ប៉ុន្ដែម្នាក់ៗក៏ទទួលបានមួយឌេណារីដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពេលពួកអ្នកមុនបង្អស់មកដល់ គេគិតថា គេនឹងទទួលបានច្រើនជាង តែគេម្នាក់ៗក៏បានទទួលមួយដេណារីដូចៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលពួកមុនបង្អស់បានមកដល់ គេស្មានថា នឹងបានលើសជាងនោះទៅទៀត តែអ្នកទាំងនោះក៏បានទទួល២កាក់ម្នាក់ដូចគ្នាដែរ អាល់គីតាប ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេក៏មកដល់ដែរហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្ដែ គេទទួលម្នាក់មួយដួងដូចៗគ្នា។ |
ពេលនោះ លោកពេត្រុស*ទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។
គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឲ្យប្រាក់មួយដួង*ក្នុងមួយថ្ងៃ ហើយចាត់គេឲ្យទៅធ្វើការក្នុងចម្ការ។
ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួង*ៗ។