ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 6:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​គេឌាន​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «សូម​ព្រះអង្គ​កុំ​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​អី។ ទូលបង្គំ​សូម​ទូល​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​សាក​ល្បង ជា​លើក​ចុង​ក្រោយ គឺ​សូម​ឲ្យ​ស្បែក​ចៀម​នៅ​ស្ងួត ហើយ​ឲ្យ​សន្សើម​ធ្លាក់​ជោក​ដី​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ គេឌាន​ទូល​ទៅ​ព្រះ​ថា៖ «សូម​ព្រះ‌អង្គ​កុំ​ខ្ញាល់​នឹង​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​សូម​ទូល​តែ​ម្តង​ទៀត​ប៉ុណ្ណោះ។ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​សាក​រោម​ចៀម​នេះ​ម្តង​ទៀត គឺ​សូម​ឲ្យ​ស្ងួត​តែ​រោម​ចៀម​ប៉ុណ្ណោះ ហើយ​ឲ្យ​ដី​ទាំង​ប៉ុន្មាន​មាន​ទឹក​សន្សើម​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​គេឌាន​ទូល​ទៅ​ព្រះ​ថា សូម​ទ្រង់​កុំ​ខ្ញាល់​នឹង​ទូលបង្គំ​ឡើយ ទូលបង្គំ​នឹង​ទូល​តែ​ម្តង​ណេះ​ទេ គឺ​សូម​ឲ្យ​ទូលបង្គំ​សាក​ដោយ​រោម​ចៀម​នេះ​ម្តង​ទៀត សូម​ឲ្យ​តែ​រោម​ចៀម​នេះ​បាន​ស្ងួត​ទៅ ហើយ​ឲ្យ​ដី​មាន​ទឹក​សន្សើម​វិញ

សូមមើលជំពូក

អាល់គីតាប

លោក​គេឌាន​ជម្រាប​អុលឡោះ​ថា៖ «សូម​ទ្រង់​កុំ​ខឹង​នឹង​ខ្ញុំ​អី។ ខ្ញុំ​សូម​ប្រាប់​តែ​ម្តង​ទៀត​ប៉ុណ្ណោះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​សាក​ល្បង ជា​លើក​ចុង​ក្រោយ គឺ​សូម​ឲ្យ​ស្បែក​ចៀម​នៅ​ស្ងួត ហើយ​ឲ្យ​សន្សើម​ធ្លាក់​ជោក​ដី​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 6:39
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប្រាហាំ​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ​ធ្វើ​អ្វី ទូលបង្គំ​សូម​អង្វរ​ម្ដង​ទៀត។ ប្រហែល​ជា​មាន​តែ​សាម‌សិប​នាក់»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សាម‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។


លោក​អប្រាហាំ​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ ទូលបង្គំ​សូម​អង្វរ​តែ​ម្ដង​ទៀត​ទេ។ ប្រហែល​ជា​មាន​តែ​ដប់​នាក់​ប៉ុណ្ណោះ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ដប់​នោះ យើង​នឹង​មិន​រំលាយ​ទីក្រុង​ឡើយ»។


ពេល​យើង​មក ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់ ព្រោះ​គ្មាន​ទឹក។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​នឹង​ដក​ព្រះ‌រាជ្យ​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​សម​ស្រប​នឹង​ព្រះ‌រាជ្យ។


រីឯ​អស់​អ្នក​ដែល​ត្រូវ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ បែរ​ជា​ដេញ​ឲ្យ​ទៅ​នៅ​ខាង​ក្រៅ​ក្នុង​ទី‌ងងឹត ជា​កន្លែង​ដែល​គេ​យំ​សោក ខឹង​សង្កៀត​ធ្មេញ»។


លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់‌អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន។ ប៉ុន្តែ ដោយ​បងប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​នេះ ហើយ​ដោយ​បងប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ


ពេល​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ទៅ​ចុះ ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ”»។


ហេតុ​នេះ សូម​បងប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ​ឲ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។


ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​មាន​ដូច្នោះ​មែន។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ លោក​គេឌាន​ក្រោក​ឡើង លោក​ពូត​ស្បែក​ចៀម​បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។


យប់​នោះ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​គេឌាន គឺ​មាន​តែ​ស្បែក​ចៀម​ទេ​ដែល​ស្ងួត ហើយ​ដី​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ជោក​ទៅ​ដោយ​ទឹក​សន្សើម។