លោកហូឌារៀបការជាមួយប្អូនស្រីរបស់លោកណាហាំ ហើយពូជពង្សរបស់គេគឺពួកកាមីត ជាអ្នកសង់ក្រុងកៃឡា និងម៉ាកាធីជាអ្នកសង់ក្រុងអែសធេម៉ូរ។
នេហេមា 10:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហូឌា លោកបានី និងលោកបេនីនូ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហូឌា បានី និងបេនីនូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហូឌា បានី នឹងបេនីនូ។ អាល់គីតាប លោកហូឌា លោកបានី និងលោកបេនីនូ។ |
លោកហូឌារៀបការជាមួយប្អូនស្រីរបស់លោកណាហាំ ហើយពូជពង្សរបស់គេគឺពួកកាមីត ជាអ្នកសង់ក្រុងកៃឡា និងម៉ាកាធីជាអ្នកសង់ក្រុងអែសធេម៉ូរ។
ក្នុងកុលសម្ព័ន្ធយូដាមានលោកអ៊ូថាយ ជាកូនរបស់លោកអាំមីហ៊ូដ ជាចៅរបស់លោកអុមរី ជាចៅទួតរបស់លោកអ៊ីមរី និងជាចៅលួតរបស់លោកបានី ក្នុងអំបូរពេរេស។
អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាបយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអេសាភ។ ពួកគេជាក្រុមតន្ដ្រីបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។