កាលឮថា គេមិនបន្ថយចំនួនដុំឥដ្ឋដែលត្រូវផលិតប្រចាំថ្ងៃទេនោះ ពួកមេក្រុមអ៊ីស្រាអែលដឹងថា ខ្លួនធ្លាក់ក្នុងស្ថានភាពលំបាកវេទនាហើយ។
និក្ខមនំ 5:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលចេញពីគាល់ព្រះចៅផារ៉ោនវិញ ពួកគេមករកលោកម៉ូសេ និងលោកអើរ៉ុន ដែលកំពុងតែរង់ចាំពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេចេញពីផារ៉ោនវិញ គេក៏ជួបលោកម៉ូសេ និងអើរ៉ុនដែលកំពុងតែឈរចាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចេញពីចំពោះផារ៉ោនមកជួបនឹងម៉ូសេ ហើយនឹងអើរ៉ុន ដែលកំពុងតែឈរចាំ អាល់គីតាប ពេលចេញពីជួបស្តេចហ្វៀរ៉អ៊ូនវិញ ពួកគេមករកម៉ូសា និងហារូនដែលកំពុងតែរង់ចាំពួកគេ។ |
កាលឮថា គេមិនបន្ថយចំនួនដុំឥដ្ឋដែលត្រូវផលិតប្រចាំថ្ងៃទេនោះ ពួកមេក្រុមអ៊ីស្រាអែលដឹងថា ខ្លួនធ្លាក់ក្នុងស្ថានភាពលំបាកវេទនាហើយ។
ពួកគេពោលទៅកាន់លោកទាំងពីរថា៖ «សូមព្រះអម្ចាស់ទតមើល ហើយដាក់ទោសលោកទាំងពីរចុះ! លោកទាំងពីរធ្វើឲ្យព្រះចៅផារ៉ោន និងពួកមន្ត្រីទាំងអស់ស្អប់ពួកយើង។ លោកទាំងពីរបានហុចដាវទៅឲ្យពួកគេសម្លាប់យើង»។