រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូត ធ្វើពីប្រាក់។
និក្ខមនំ 38:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅប៉ែកខាងជើង រនាំងមានបណ្ដោយមួយរយហត្ថ មានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅប៉ែកខាងជើង មានរនាំងប្រវែងមួយរយហត្ថ មានសសរម្ភៃ និងជើងទ្រធ្វើពីលង្ហិនម្ភៃ ឯតម្ពក់សសរ និងគន្លឹះធ្វើពីប្រាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅខាងជើង មានរនាំងប្រវែង១០០ហត្ថ ហើយសសរ២០ នឹងជើងលង្ហិន២០ មានទាំងទំពក់ នឹងគន្លឹះធ្វើពីប្រាក់ដែរ អាល់គីតាប នៅប៉ែកខាងជើង រនាំងមានបណ្តោយមួយរយហត្ថមានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ |
រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូត ធ្វើពីប្រាក់។
រនាំងនោះភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់។
នៅប៉ែកខាងលិច រនាំងមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់ រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់។