លោកមីកាយ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំបានឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។
និក្ខមនំ 24:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេឡើងទៅលើភ្នំជាមួយលោកអើរ៉ុន លោកណាដាប និងលោកអប៊ីហ៊ូវ ព្រមទាំងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទាំងចិតសិបនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេឡើងទៅលើភ្នំជាមួយលោកអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នោះម៉ូសេក៏ឡើងទៅ នាំទាំងអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ ហើយនឹងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង៧០នាក់ផង អាល់គីតាប ម៉ូសាឡើងទៅលើភ្នំជាមួយហារូន លោកណាដាប និងលោកអប៊ីហ៊ូវ ព្រមទាំងអះលីជំអះរបស់ជនជាតិអ៊ីស្រអែល ទាំងចិតសិបនាក់។ |
លោកមីកាយ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំបានឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរចុះទៅវិញ ហើយនាំអើរ៉ុនឡើងមកជាមួយផង ប៉ុន្តែ មិនត្រូវឲ្យពួកបូជាចារ្យ និងប្រជាជនស្ទុះឡើងមករកយើង ដែលជាព្រះអម្ចាស់ឡើយ ក្រែងពួកគេត្រូវបាត់បង់ជីវិត ដោយសារយើង»។
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំអើរ៉ុន ណាដាប អប៊ីហ៊ូវ និងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល ចំនួនចិតសិបនាក់ ឡើងមកជួបព្រះអម្ចាស់នៅលើភ្នំ។ ចូរនាំគ្នាក្រាបថ្វាយបង្គំពីចម្ងាយ។
ត្រូវហៅអើរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនប្រុសរបស់គាត់គឺ ណាដាប់ អប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ពីក្នុងចំណោមកូនចៅអ៊ីស្រាអែល ឲ្យចូលមកជិតអ្នក ដើម្បីបំពេញមុខងារជាបូជាចារ្យ។
ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញមុខយើង ហើយមានជីវិតតទៅមុខទៀតឡើយ»។
នៅឆ្នាំដែលព្រះបាទអ៊ូសៀសសោយទិវង្គត ខ្ញុំបានឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយព្រះភូសារបស់ព្រះអង្គលាតពេញក្នុងព្រះវិហារ។
ចំណែកឯមេដឹកនាំវិញ ក្នុងឋានៈជាអ្នកគ្រប់គ្រង គេអាចអង្គុយបរិភោគពិធីជប់លៀងនៅចំពោះមុខយើងបាន។ គេចូលមកតាមបន្ទប់ល្វែងនៃខ្លោងទ្វារ ហើយចេញទៅវិញតាមច្រកដដែល»។
កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះណាដាប់ និងអប៊ីហ៊ូវ បានកាន់ភាជន៍ម្នាក់មួយ ដោយដាក់រងើកភ្លើងក្នុងនោះ ព្រមទាំងដាក់គ្រឿងក្រអូបពីលើទៀតផង។ ពួកគេយកភ្លើងពីខាងក្រៅចូលទៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ផ្ទុយពីបញ្ជារបស់ព្រះអង្គ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលព្រឹទ្ធាចារ្យអ៊ីស្រាអែលចិតសិបនាក់ឲ្យមកជួបយើង គឺព្រឹទ្ធាចារ្យ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាព្រឹទ្ធាចារ្យ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកពន្លាជួបព្រះអម្ចាស់ ហើយឈរនៅទីនោះជាមួយអ្នក។
ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញព្រះជាម្ចាស់»។