បន្ទាប់មក លោកយ៉ូសែបឲ្យកូនចៅលោកអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះជាម្ចាស់យាងមកជួយអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកធាតុរបស់ខ្ញុំពីទីនេះទៅជាមួយផង»។
និក្ខមនំ 13:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ព្រះអង្គនាំពួកគេទៅតាមផ្លូវវាង ឆ្លងកាត់វាលរហោស្ថានឆ្ពោះទៅសមុទ្រកក់។ ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ទាំងនាំរបស់របរគ្រប់យ៉ាងទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាននាំគេតាមផ្លូវវាង ឆ្លងកាត់ទីរហោស្ថាន ឆ្ពោះទៅសមុទ្រក្រហម ។ កូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅ ទាំងកាន់គ្រឿងសស្ត្រាវុធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់បាននាំគេដើរពង្វាងតាមផ្លូវទីរហោស្ថាន ក្បែរសមុទ្រក្រហមវិញ ពួកកូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅទាំងកាន់គ្រឿងសស្ត្រាវុធ អាល់គីតាប ហេតុនេះ ទ្រង់នាំពួកគេទៅតាមផ្លូវវាង ឆ្លងកាត់វាលរហោស្ថានឆ្ពោះទៅសមុទ្រក្រហម។ ជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ទាំងនាំរបស់របរគ្រប់យ៉ាងទៅជាមួយផង។ |
បន្ទាប់មក លោកយ៉ូសែបឲ្យកូនចៅលោកអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះជាម្ចាស់យាងមកជួយអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកធាតុរបស់ខ្ញុំពីទីនេះទៅជាមួយផង»។
ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ នៅវាលរហោស្ថាន ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។
នៅថ្ងៃកំណត់នោះ ព្រះអម្ចាស់នាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ព។
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យវិលមកបោះជំរំ នៅក្បែរពីហាហ៊ីរ៉ុត ដែលស្ថិតនៅចន្លោះមីគដូល និងសមុទ្រ។ អ្នករាល់គ្នាត្រូវបោះជំរំទល់មុខបាលសេផុន គឺនៅតាមឆ្នេរសមុទ្រ។
កងទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ព្រះចៅផារ៉ោន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាន នាំគ្នាដេញតាមជនជាតិអ៊ីស្រាអែល ហើយទាន់ពួកគេនៅត្រង់ពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។
ស្ដេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យច្រើនដែរ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។
ព្រះអង្គបានរកឃើញអ៊ីស្រាអែល នៅវាលរហោស្ថាន ក្នុងទឹកដីហួតហែង ដែលមានតែឆ្កែព្រៃរស់នៅ ព្រះអង្គបីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រាអែល ព្រះអង្គការពារគេ ដូចប្រស្រីព្រះនេត្ររបស់ព្រះអង្គ។
ប្រពន្ធ កូន ព្រមទាំងហ្វូងសត្វរបស់អ្នករាល់គ្នានឹងស្ថិតនៅក្នុងស្រុក ដែលលោកម៉ូសេបានប្រគល់ឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ រីឯអ្នករាល់គ្នា ដែលសុទ្ធតែជាទាហានដ៏អង់អាចវិញ ត្រូវប្រដាប់អាវុធ ដើរខាងមុខបងប្អូនរបស់អ្នករាល់គ្នា ដើម្បីជួយគេ
កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានដើរជាក្បួនទ័ព នៅមុខជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីដែលលោកម៉ូសេបង្គាប់
មានទាហានប្រហែលបួនម៉ឺននាក់ប្រដាប់អាវុធ ដែលត្រៀមខ្លួននឹងធ្វើសឹក ដើរនៅខាងមុខព្រះអម្ចាស់ ឆ្ពោះទៅកាន់វាលទំនាបយេរីខូ។