ចូរប្រើមន្តអាគមគាថាដ៏ច្រើន ដែលអ្នកខិតខំ រៀនតាំងពីក្មេងនោះ បន្តទៀតទៅ! ប្រហែលជាអ្នកអាចទាញយកផលប្រយោជន៍ ប្រហែលជាអ្នកអាចដេញចង្រៃឧបទ្រពបាន!
ជនគណនា 22:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លាញីឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ងាកទៅជិតរបង ធ្វើឲ្យជើងរបស់លោកបាឡាមគាបទៅនឹងរបង។ លោកបាឡាមក៏វាយវាសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលាឃើញទេវតារបស់ព្រះយេហូវ៉ា វាក៏ចូលទៅអែបនឹងរបង ហើយគាបជើងបាឡាមទៅនឹងរបង ដូច្នេះ គាត់វាយវាម្តងទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លាក៏ឃើញទេវតានៃព្រះយេហូវ៉ាទៀត រួចវាចូលទៅអែបត្បៀតខ្លួននឹងកំផែង គាបជើងបាឡាមនឹងថ្ម នោះគាត់វាយវាម្តងទៀត អាល់គីតាប លាញីឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា វាក៏ងាកទៅជិតរបង ធ្វើឲ្យជើងរបស់បាឡាមកៀបទៅនឹងរបង។ បាឡាមក៏វាយវាសាជាថ្មី។ |
ចូរប្រើមន្តអាគមគាថាដ៏ច្រើន ដែលអ្នកខិតខំ រៀនតាំងពីក្មេងនោះ បន្តទៀតទៅ! ប្រហែលជាអ្នកអាចទាញយកផលប្រយោជន៍ ប្រហែលជាអ្នកអាចដេញចង្រៃឧបទ្រពបាន!
ទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ដែលមានចម្ការទំពាំងបាយជូរនៅសងខាង ហើយសងខាងផ្លូវមានរបង។
ទេវតារបស់ព្រះអម្ចាស់ទៅឆ្ងាយបន្តិច ត្រង់កន្លែងមានច្រកចង្អៀត ដែលពុំអាចវាងទៅស្ដាំ ឬទៅឆ្វេងឡើយ។