ក្រោយគេបង្អស់ ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ ដឹកនាំដោយលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ
ជនគណនា 2:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាដាន់សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងជំរំរបស់ពួកដាន់ សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំ ចុងក្រោយ តាមអង្គភាពរបស់ខ្លួន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ពួកអ្នកដែលបានរាប់ ក្នុងទីដំឡើងត្រសាលរបស់ពួកដាន់ រួមទាំងអស់មាន១សែន៥ម៉ឺន៧ពាន់៦០០នាក់ ពួកនេះជាអ្នកដើរខាងក្រោយបង្អស់ តាមទង់ជ័យរបស់គេរៀងខ្លួន។ អាល់គីតាប កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញាដាន់ សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។ |
ក្រោយគេបង្អស់ ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ ដឹកនាំដោយលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ
កងទ័ពស្ថិតនៅក្រោមទង់សញ្ញារូបេនសរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។
កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។
កងទ័ពស្ថិតនៅក្រោមទង់សញ្ញាយូដាសរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនោះចេញទៅមុនគេបង្អស់។