ដូច្នេះកាលគេបានដើរចុះឡើងពេញក្នុងស្រុកទាំងអស់រួចហើយ ដល់ផុត៩ខែ២០ថ្ងៃ នោះគេវិលមកដល់ក្រុងយេរូសាឡិមវិញ
២ សាំយូអែល 24:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូអាប់ក៏ប្រគល់បញ្ជីពួកជនទាំងឡាយដល់ស្តេច ឃើញមានមនុស្សខ្លាំងពូកែ ដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួន៨សែននាក់ ហើយក្នុងពួកយូដាមាន៥សែននាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូអាប់បានទូលស្ដេចពីចំនួនប្រជាជន គឺមានមនុស្សខ្លាំងពូកែដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួនប្រាំបីសែននាក់ ហើយក្នុងពួកយូដាមានប្រាំសែននាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ចូលទៅទូលស្ដេចអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រាអែល មានពលទាហានដែលអាចប្រដាប់អាវុធធ្វើសឹកបាន ៨០០ ០០០ នាក់ និងនៅស្រុកយូដាមានចំនួន ៥០០ ០០០ នាក់។ អាល់គីតាប លោកយ៉ូអាប់ចូលទៅជម្រាបទតអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រអែលមានពលទាហានដែលអាចប្រដាប់អាវុធធ្វើសឹកបាន ៨០០ ០០០ នាក់ និងនៅស្រុកយូដាមានចំនួន ៥០០ ០០០ នាក់។ |
ដូច្នេះកាលគេបានដើរចុះឡើងពេញក្នុងស្រុកទាំងអស់រួចហើយ ដល់ផុត៩ខែ២០ថ្ងៃ នោះគេវិលមកដល់ក្រុងយេរូសាឡិមវិញ
ឯពូជដំណនៃពួកកូនចៅយូដា តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា