ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 6:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខណ​នោះ សាឡូម៉ូន​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ងងឹត​យ៉ាង​ក្រាស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខណៈ​នោះ ព្រះបាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​គង់​នៅ​ក្នុង​ងងឹត​យ៉ាង​ក្រាស់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​គង់​ក្នុង​ទី​ងងឹត!

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ទ្រង់​ពេញ​ចិត្ត​នៅ​ក្នុង​ទី​ងងឹត!

សូមមើលជំពូក



២ របា‌ក្សត្រ 6:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ទូលបង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ ទុក​ជា​ទី​លំនៅ​ថ្វាយ​ទ្រង់​វិញ គឺ​ជា​កន្លែង​សំរាប់​ឲ្យ​ទ្រង់​គង់​នៅ​អស់‌កល្ប​ជានិច្ច


មាន​ពពក នឹង​សេចក្ដី​ងងឹត​បាំង​ជុំវិញ​ទ្រង់ សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្តិ‌ធម៌ ជា​ជើង​ថ្កល់​បល្ល័ង្ក​ទ្រង់


ឯ​ជន​ទាំង‌ឡាយ​គេ​ក៏​ឈរ​នៅ​ទី​ឆ្ងាយ តែ​ម៉ូសេ​បាន​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់​ដែល​ព្រះ​គង់​នៅ​នោះ។


គឺ​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ហាម​ដល់​អើរ៉ុន​បង​ឯង កុំ​ឲ្យ​ចូល​ជា​រាល់​ពេល​មក​ក្នុង​ទី​បរិសុទ្ធ​ខាង​ក្នុង​វាំង​នន នៅ​មុខ​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នោះ​ឡើយ ក្រែង​លោ​ត្រូវ​ស្លាប់ ដ្បិត​អញ​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​ទី​សន្តោស​ប្រោស


ព្រះ‌យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះ‌លែង​ទោស​របស់​មនុស្ស​ឡើយ ឯ​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​ទ្រង់


នោះ​ឯង​រាល់​គ្នា​បាន​ចូល​មក​ឈរ​នៅ​ជិត​ជើង​ភ្នំ ហើយ​ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក នឹង​ងងឹត​សូន្យ‌សុង​ផង


អ្នក​រាល់​គ្នា​មិន​មែន​មក​ដល់​ភ្នំ ដែល​នឹង​ពាល់​បាន ហើយ​ដែល​មាន​ភ្លើង​ឆេះ​នោះ​ទេ ឬ​ដល់​សេចក្ដី​ងងឹត ឬ​ស្រអាប់ ឬ​ខ្យល់​ព្យុះ