នៅខែចេត្រ ក្នុងឆ្នាំទី១នៃរាជ្យទ្រង់ នោះទ្រង់ក៏បើកទ្វារព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញផង
២ របាក្សត្រ 29:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់នាំពួកសង្ឃ នឹងពួកលេវីមកឲ្យមូលគ្នា នៅទីធ្លាខាងកើត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចទ្រង់នាំពួកសង្ឃ និងពួកលេវីមកជុំគ្នានៅទីធ្លាខាងកើត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានត្រាស់ហៅក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យមកជួបជុំគ្នានៅព្រលានខាងកើត អាល់គីតាប ស្តេចបានត្រាស់ហៅក្រុមអ៊ីមុាំ និងក្រុមលេវី ឲ្យមកជួបជុំគ្នានៅព្រលានខាងកើត |
នៅខែចេត្រ ក្នុងឆ្នាំទី១នៃរាជ្យទ្រង់ នោះទ្រង់ក៏បើកទ្វារព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញផង
មានបន្ទូលថា ឱពួកលេវីអើយ ចូរស្តាប់តាមយើងចុះ ឥឡូវនេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រមទាំងនាំយករបស់ស្មោកគ្រោកចេញពីទីបរិសុទ្ធ ហើយញែកព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោអ្នករាល់គ្នាចេញជាបរិសុទ្ធដែរ
ទ្រង់តាំងឲ្យមានមេក្រសួងសឹកត្រួតលើបណ្តាជន ក៏ប្រមូលជនទាំងឡាយមកឯទ្រង់ នៅទីធ្លាត្រង់មាត់ទ្វារទីក្រុង មានបន្ទូលកំសាន្តចិត្តគេថា
បន្ទាប់នឹងគេ នោះមានសាដុក ជាកូនអ៊ីមមើរ បានជួសជុល ទល់មុខនឹងផ្ទះខ្លួន ហើយបន្ទាប់នឹងគាត់មានសេម៉ាយ៉ា កូនសេកានា ជាអ្នកឆ្មាំទ្វារទិសខាងកើត បានជួសជុល
ចេញទៅឯច្រកភ្នំនៃកូនចៅហ៊ីនណំម ដែលនៅត្រង់មុខទ្វារចូលហារស៊ីត ហើយប្រកាសប្រាប់ពាក្យទាំងប៉ុន្មាននៅទីនោះ ដែលអញនឹងប្រាប់ដល់ឯង