ចំណែកប្រពន្ធចុងរបស់គាត់ដែលឈ្មោះរេយូម៉ា នាងបង្កើតបានធេបា កាហាំ ថាហាស នឹងម្អាកា។
២ របាក្សត្រ 11:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រេហូបោមទ្រង់តាំងអ័ប៊ីយ៉ា ជាបុត្រានៃនាងម្អាកាទុកជាបុត្រធំ គឺជាប្រធានក្នុងពួកបងប្អូនទាំងប៉ុន្មាន ដើម្បីតាំងឡើងជាស្តេច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទរេហូបោមបានតែងតាំងអ័ប៊ីយ៉ា បុត្រារបស់ព្រះនាងម្អាកា ឲ្យធ្វើជាប្រធានលើពួកបងប្អូនទាំងប៉ុន្មាន ដ្បិតទ្រង់មានបំណងតាំងឡើងជាស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទរេហូបោមលើកសម្ដេចអប៊ីយ៉ា ជាបុត្ររបស់ព្រះនាងម៉ាកា ឲ្យមានឋានៈខ្ពស់ជាងគេនៅក្នុងព្រះរាជវង្ស គឺធ្វើជាប្រមុខលើបុត្រឯទៀតៗ ដ្បិតស្ដេចសព្វព្រះហឫទ័យឲ្យសម្ដេចអប៊ីយ៉ាឡើងគ្រងរាជ្យ។ អាល់គីតាប ស្តេចរេហូបោមលើកសម្តេចអប៊ីយ៉ា ជាកូនរបស់នាងម៉ាកា ឲ្យមានឋានៈខ្ពស់ជាងគេនៅក្នុងរាជវង្ស គឺធ្វើជាប្រមុខលើកូនឯទៀតៗ ដ្បិតស្តេចពេញចិត្តឲ្យសម្តេចអប៊ីយ៉ាឡើងគ្រងរាជ្យ។ |
ចំណែកប្រពន្ធចុងរបស់គាត់ដែលឈ្មោះរេយូម៉ា នាងបង្កើតបានធេបា កាហាំ ថាហាស នឹងម្អាកា។
លំដាប់មក ស្តេចដាវីឌទ្រង់មានបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា សាឡូម៉ូន ជាបុត្រយើងនេះ គឺជាបុត្រ១ដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារនេះមិនមែនសំរាប់មនុស្ស គឺសំរាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ
ទ្រង់ក៏ធ្វើដោយឆ្លាត គឺបានចាត់អស់ទាំងបុត្រានៃទ្រង់ ឲ្យទៅនៅគ្រប់ក្នុងស្រុកយូដា នឹងស្រុកបេនយ៉ាមីន ក្នុងអស់ទាំងទីក្រុងមានបន្ទាយ ក៏ប្រទានឲ្យមានស្បៀងអាហារជាបរិបូរ ហើយរកប្រពន្ធជាច្រើន ឲ្យដល់បុត្រទាំងនោះដែរ។