១ របាក្សត្រ 7:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកេរ្តិ៍អាករ នឹងទីលំនៅរបស់គេ នោះគឺនៅក្រុងបេត-អែល នឹងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន នឹងខាងលិចដល់ក្រុងកេស៊ើរ នឹងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម នឹងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា នឹងភូមិនៅជុំវិញទាំងប៉ុន្មាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកេរអាករ និងទីលំនៅរបស់គេ គឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន ខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ សម្រាប់តាំងទីលំនៅ នោះមានក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ។ នៅប៉ែកខាងកើតមានក្រុងណាអារ៉ាន និងស្រុកភូមិនៅជុំវិញ ខាងលិចមានក្រុងកេស៊ើរ និងស្រុកភូមិនៅជុំវិញ ក្រុងស៊ីគែម និងស្រុកភូមិនៅជុំវិញ ហើយទៅរហូតដល់ក្រុងកាសា និងស្រុកភូមិនៅជុំវិញ។ អាល់គីតាប រីឯទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ សម្រាប់តាំងទីលំនៅ នោះមានក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ។ នៅប៉ែកខាងកើតមានក្រុងណាអារ៉ាន និងស្រុកភូមិនៅជុំវិញ ខាងលិចមានក្រុងកេស៊ើរ និងស្រុកភូមិនៅជុំវិញ ក្រុងស៊ីគែម និងស្រុកភូមិនៅជុំវិញ ហើយទៅរហូតដល់ក្រុងកាសា និងស្រុកភូមិនៅជុំវិញ។ |
ឯព្រំស្រុករបស់ពួកកូនចៅអេប្រាអិមតាមគ្រួគេទាំងប៉ុន្មាន នោះប៉ែកខាងកើត គឺក្រុងអាថារ៉ូត-អាដើរ ទៅដល់បេត-ហូរ៉ុនខាងលើ
ពីយ៉ាណូហាក៏ចុះទៅដល់ក្រុងអាថារ៉ូត ហើយនឹងក្រុងណ្អារ៉ាត រហូតដល់ក្រុងយេរីខូរ ទៅផុតត្រឹមទន្លេយ័រដាន់
ហើយពីក្រុងតាពួរ ព្រំនោះក៏ទៅលិច ទៅតាមស្ទឹងខាណា រួចផុតត្រឹមសមុទ្រ នេះហើយជាមរដករបស់ពូជអំបូរពួកកូនចៅអេប្រាអិម តាមគ្រួគេទាំងប៉ុន្មាន
ព្រមទាំងទីក្រុង នឹងភូមិជុំវិញទាំងប៉ុន្មាន ដែលសំរាប់ពួកកូនចៅអេប្រាអិម នៅក្នុងមរដករបស់ពួកកូនចៅម៉ាន៉ាសេនោះផង