ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 7:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​ថូឡា គឺ​អ៊ូស៊ី រេផាយ៉ា យេរី‌អែល យ៉ាម៉ាយ យីប‌សាម នឹង​សាំយូ‌អែល នោះ​សុទ្ធ​តែ​ជា​កំពូល លើ​ពួក​វង្ស​របស់​ឪពុក​គេ គឺ​ថូឡា​នោះ​ឯង ពួក​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន តាម​ដំណ​គេ​រៀង​ខ្លួន ហើយ​នៅ​ក្នុង​រាជ្យ​ដាវីឌ​នោះ គេ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​៦០០​នាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​ថូឡា គឺ​អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីបសាម និង​សាំយូ‌អែល គេ​សុទ្ធ​តែ​ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​គេ គឺ​ថូឡា។ ពួក​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន តាម​តំណ​គេ​រៀង​ខ្លួន ហើយ​នៅ​ក្នុង​រាជ្យ​ដាវីឌ​នោះ មាន​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ប្រាំមួយ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​លោក​ថូឡា មាន អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីប‌សាម និង​សាំយូ‌អែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​ថូឡា និង​ជា​មនុស្ស​ពូកែ​អង់‌អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ព្រះ‌បាទ​ដាវីឌ ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២ ៦០០​នាក់។

សូមមើលជំពូក

អាល់គីតាប

កូន​របស់​លោក​ថូឡា មាន អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីបសាម និង​សាំយូ‌អែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​ថូឡា និង​ជា​មនុស្ស​ពូកែ​អង់‌អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ស្តេច​ទត ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២ ៦០០​នាក់។

សូមមើលជំពូក



១ របា‌ក្សត្រ 7:2
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​ចំនួន​គេ គឺ​តាម​ពួក​មេ​លើ​វង្ស​ឪពុក​គេ នឹង​ពួក​មេ​ទ័ព​ធំ​តូច ហើយ​ពួក​នាយ​ដែល​បំរើ​ស្តេច ក្នុង​គ្រប់​ទាំង​ការ ខាង​ឯ​វេន​គេ​ដែល​ចេញ​ចូល​រាល់​តែ​ខែ នៅ​ពេញ​ក្នុង​ឆ្នាំ ដែល​រាល់​តែ​វេន​មាន​២​ម៉ឺន​៤​ពាន់​នាក់


ឯ​កូន​របស់​អ៊ីសាខារ គឺ​ថូឡា ពូវ៉ា យ៉ាសុបនឹង​ស៊ីមរ៉ុន ទាំង​អស់​មាន​៤​នាក់