១ របាក្សត្រ 7:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុបនឹងស៊ីមរ៉ុន ទាំងអស់មាន៤នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន ទាំងអស់មានបួននាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាខារមានកូនបួននាក់ គឺថូឡា ពូវ៉ា យ៉ាស៊ូប និងស៊ីមរ៉ូន។ អាល់គីតាប លោកអ៊ីសាខារមានកូនបួននាក់ គឺថូឡា ពូវ៉ា យ៉ាស៊ូប និងស៊ីមរ៉ូន។ |
ឯកូនថូឡា គឺអ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម នឹងសាំយូអែល នោះសុទ្ធតែជាកំពូល លើពួកវង្សរបស់ឪពុកគេ គឺថូឡានោះឯង ពួកនោះជាមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន តាមដំណគេរៀងខ្លួន ហើយនៅក្នុងរាជ្យដាវីឌនោះ គេមានចំនួន២ម៉ឺន២ពាន់៦០០នាក់